More

    អភិបាលខេត្តកោះកុង ជួបតំណាងពលរដ្ឋ ដើម្បីដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ

    spot_img

    កោះកុង៖​ ថ្ងៃចន្ទ ៣កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសក រាជ ២៥៦៤ ត្រូវនិងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្រុមប្រជា ពលរដ្ឋជាច្រើនរយនាក់ មកពីស្រុកស្រែអំបិល នាំគ្នាឡើងមកសាលាខេត្តកោះកុង ដើម្បីសុំជួបជាមួយ លោកជំទាវអភិបាលខេត្ត ស្នើសុំកិច្ចអន្តរាគមន៍។

    នៅក្នុងកិច្ចជួបជាមួយលោកជំ ទាវអភិបាលខេត្ត ដំណាងក្រុមប្រជាពលរដ្ឋនីមួយៗបានស្នើសុំ
    ១-ក្រុម ១៧៥គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការស្ថាប នាហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីតាំងដីសំណងគោលនយោបាយ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងស្ករ និងចំការអំពៅកន្លងមក និងស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើដីធ្លី ដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង។

    ២-ក្រុម ១៩៧គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះ ស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ស្ករ និងចំការអំពៅ និងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័ និងស្នើសុំទាមទារសំណងលើការឈូសឆាយដំណាំ។

    ៣-ក្រុម ២០០គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយទាមទារសំណងចំនួន ៦,០០០ដុល្លារសហរដ្ឋ អាមេរិក ក្នុង១គ្រួសារ ពីក្រុមហ៊ុនអង់គ្លេស ដែលទទួលទិញស្ករសម្រេចពីប្រទេសកម្ពុជា ឈ្មោះ ថែតអែនឡាយ។

    ៤-ក្រុម ៧៥គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះ ស្រាយសម្រាប់ប្រជាពលរដ្ឋ ៥ គ្រួសារ ដែលមិនទាន់បានទទួលសំណងដោះស្រាយនៅឡើយ។
    ៥-ក្រុម ៧៦៦គ្រួសារ ស្នើសុំដីសម្បទានសង្គមកិច្ច។
    ៦-ក្រុម ៨៤៣គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ស្ករ និងចំការអំពៅ និងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ។

    ជាលទ្ធផល សំណើ និងសំណូម ពរ របស់តំណាងក្រុមប្រជាពល រដ្ឋនីមួយៗ ត្រូវបានទទួលយក និងធ្វើសេចក្តីរាយការណ៍បន្ត ជូនក្រសួង ស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធដោះស្រាយ ជាសមត្ថ កិច្ចជំនាញ៕ រូបភាប និងអត្ថបទ៖ សុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img