More

    លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ

    spot_img

    លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

    ឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង (រថយន្ត ០៥គ្រឿង, ម៉ូតូ ចំនួន២២៩គ្រឿង)

    ១. ល្មើសជាតិស្រវឹង ចំនួន២៣គ្រឿង
    +កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន០៧គ្រឿង
    -អ្នកបើកបរម៉ូតូ ចំនួន០៤នាក់
    -អ្នកបើកបររថយន្ត ចំនួន០៣នាក់

    +កម្រិត ០.៤៩ mg/L ឡើង ចំនួន១៦គ្រឿង
    -អ្នកបើកបរម៉ូតូ ចំនួន១៤នាក់
    -អ្នកបើកបររថយន្ត ចំនួន០២នាក់

    ២. បទល្មើសផ្សេងៗ ចំនួន២១១គ្រឿង
    -អត់មួកសុវត្ថិភាព ចំនួន២០៤គ្រឿង
    -គ្មានកញ្ចក់មើលក្រោយ ចំនួន០២គ្រឿង
    -កែច្នៃស៊ីម៉ាំង ចំនួន០២គ្រឿង
    -ម៉ូតូគ្មានផ្លាកលេខ ចំនួន០៣គ្រឿង

    spot_img

    អត្ថបទទាក់ទង

    spot_img