More

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯ.ឧ ហ៊ុនម៉ានី ចុះពិនិត្យនិងព្យាបាលជូនពលរដ្ឋនៅឃុំស្រែអង្គ្រងស្រុកកូនមុំ

    spot_img

    ខេត្តរតនគិរី៖ ដោយមានការចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯ.ឧ ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត(ឯ.ឧ ហ៊ុន ម៉ានី)។​
    កាលពីព្រឹកថ្ងៃអាទិត្យទី២១ខែមករាឆ្នាំ២០២៤  ឯ.ឧ លេង ផាលី​ រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណះអចិន្ត្រៃយ៍ គណះកម្មាធិការកណ្តាលសហភាពសហព័ន្ឋយុវជនកម្ពុជាទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯ.ឧ ហ៊ុន ម៉ានី​ឯ.ឧបានដឹកនាំសម្របស្រួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន81នាក់ស្រីចំនួន49នាក់នាំយកអំណោយថ្នាំពេទ្យដ៍ថ្លៃថ្លារបស់ឯ.ឧ​ហ៊ុនម៉ានី​ចុះអប់រំសុខភាពបណ្តុះបណ្តាលវគ្គសង្គ្រោះបឋមព្រមទាំងពិនិត្យព្យាបាលជម្ងឺ និងចែកឱសថយុទ្ថនាការចាក់វ៉ាកសាំងកូវិដ-១៩  ដូសទី១​+២+៣+៤+ដូសទី៥ជូនបងប្អូនដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មបានចំនួន២៦៩៦នាក់ស្ត្រីចំនួន១៨៦១នាក់លើសផែនការ ធ្វើឡើងនៅសាលាឃុំស្រែអង្គ្រងស្រុកកូនមុំរបស់ខេត្តរតនគិរី។​
    ក្នុងឪកាសចុះសំណះសំណាលនោះផងដែរ ឯ.ឧ លេង ផាលីបានពាំនាំពាក្យនិងការផ្តាំផ្ញើនឹករលឹកសួរសុខទុក្ខពីឯ.ឧ​ហ៊ុនម៉ានីជូនពុកម៉ែបងប្អូនតាមរយះអាជ្ញាធរខេត្តរតនគិរីដែលដឹកនាំដោយលោកខណ្ឌចំណាន​អភិបាលរងខេត្ត​ជាតំណាងឯ.ឧញ៉ែមសំអឿន​អភិបាលនៃគណអភិបាលខេត្តរតនគិរី។​
    .លោក  ជា សានិត ប្រធានស្តីទី​មន្ទីរសុខាភិបាល​និងជាអនុប្រធានប្រចាំការក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯឧហ៊ុនម៉ានី ខេតរតនគិរី។​
    .លោកអភិបាលស្រុកកូនមុំ  សហភាពសហព័ន្ឋយុវជនកម្ពុជា យុវជនស្រឡាញ់សន្តិភាព កាកបាទក្រហមកម្ពុជា សកម្មជន​ក្រុមការងារយុវជនរាជធានីភ្នំពេញនិងយុវជនកាយរិទ្ឋកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯឧហ៊ុនម៉ានី បានចុះពិនិត្យសុខភាពនិងចែកជូនថ្នាំពេទ្យដល់ពុកម៉ែបងប្អូនដោយឥតគិតថ្លៃនៅពេលនោះរួមមាន៖
    ជម្ងឺឬសដូងបាត រោគស្ត្រី សួត ក្រពះ​ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាក់ថ្លើម កាមរោគ  គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀកច្រមុះបំពង់ក តម្រងនោម​អេកូសាស្ត្រ ម៉ាសុិនផ្លុំរកមេរោគក្រពះ តាមរយះ​ខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម)​វះកាត់តូចនិងព្យាបាលរបួស​។​ល។​
    គួរអោយកត់សំគាល់ថា ក្នុងរយះពេល១១ឆ្នាំឈានចូល១២ឆ្នាំ(១២ធ្នូឆ្នាំ២០១២ ដល់ ២១ មករា​ឆ្នាំ២០២៤)គ្រោមការដឹកនាំផ្ទាល់របស់ឯ.ឧ ហ៊ុនម៉ានី ប្រធានកិត្តយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯ.ឧ​ហ៊ុនម៉ានីដែលមានក្រុមគ្រូពេទ្យ ចំនួន១២.0៦៩នាក់​ក្នុងនោះស្រី្តចំនួន ៦៤.៩៥នាក់ ដឹកនាំនិងសម្របសម្រួលដោយ​ឯ.ឧ លេង ផាលី
    រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកអចិន្ត្រៃយ៍​គណកម្មាធិការកណ្តាលសហភាពសហព័ន្ឋកម្ពុជា​ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯឧហ៊ុនម៉ានី។  ទទួលបានជាលទ្ឋផលប្រកបដោយប្រសិទ្ធិភាពឥតគណនា៕

    spot_img

    អត្ថបទទាក់ទង

    spot_img