More

    រកឃើញបង្គាមានចាក់សារធាតុចាហួយចំនួន១៦០គីឡូក្រាម ត្រូវបានមន្ត្រីដកហូត និងយកទៅបំផ្លាញចោល

    spot_img

    ភ្នំពេញ ៖ នេះបើតាមអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានបង្ហោះនាថ្ងៃទី២០ ខែមករា ឆ្នំា២០២៤នេះ ។ បើបរិភោគទៅពិតជាខូចសុខភាពណាស់ មន្ត្រី ក.ប.ប. រកឃើញបង្គាមានចាក់សារធាតុចាហួយចំនួន១៦០គីឡូក្រាម ហើយត្រូវបានមន្ត្រីដកហូត និងយកទៅបំផ្លាញចោល ។

    នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត/អធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. រាជធានីភ្នំពេញបានដឹកនាំកម្លាំងមន្ត្រីជំនាញ និងមានការចូលរួមសហការពីអាជ្ញាធរដែនដីក្នុងខណ្ឌច្បារអំពៅបានចុះត្រួតពិនិត្យទីតាំងស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាលម៉ុន ។ល។
    ករណីនេះដែរ មានចំនួន១ទីតាំង ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើម។

    យោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ បានបញ្ជូនគំរូសំណាកមួយចំនួនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកម្រិតហានិភ័យនៃផលិតផលទាំងនោះ ។ ជាក់ស្តែងបានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយចំនួន៤កេស ស្មើនឹង១៦០ គីឡូក្រាម ។
    សូមបញ្ជាក់ផងដែរថា បង្គាទាំងនោះត្រូវបានមន្ត្រីយើងដកហូត និងយកទៅបំផ្លាញចោលនៅទីលានចាក់សំរាមខណ្ឌដង្កោ ក្រោយបញ្ចប់បេសកកម្មភ្លាមៗ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img