More

    ចោរបិទមុខចូលលួចក្នុងផ្ទះពលរដ្ឋ ជាប់ក្នុងកាមេរ៉ាត្រូវសមត្ថកិច្ចចាប់បាន

    spot_img

    កោះកុង៖ នៅថ្ងៃអាទិត្យ ២កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង៣:០០នាទីទៀបភ្លឺ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទកម្លាំងជំនាញ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានសហការជាមួយប្រជាពលរដ្ឋ ប្រម៉ាញ់ចាប់បានចោរបិទមុខ ដែលតែងតែធ្វើសកម្មភាព នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងវែង។

    យោងតាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះម៉េង សុខុម ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នឹងវត្ថុតាងដកហូតរួមមាន៖
    -ទូរស័ព្វម៉ាក HUAWEI ពណ៌ស១គ្រឿង, -ពិល១
    -ស្រោមមុខ១។

    តាមបម្លើយសារភាព បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចចំនួន៦ដង មិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២០នេះ។

    បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូន ទៅការិយាល័យជំនាញ នៃស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img