More

    អាជ្ញាធរខេត្តទុកពេល១ថ្ងៃឲ្យបងប្អូនក្រុមអាជីវករលក់ដូរ សហការជួយរុះរើអីវ៉ាន់ដែលដាក់ចូលចំណីផ្លូវសាធារណ:

    spot_img

    (ឧត្តរមានជ័យ)គណៈបញ្ជាការឯកភាពខេត្ត ចុះណែនាំទៅដល់បងប្អូនអាជីវករលក់នៅជុំវិញផ្សារសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យចូលរួមសហការដោយទុកឱសានវាទមួយថ្ងៃគិតចាប់ពីស្អែកនេះតទៅដើម្បីឲ្យពួកគាត់រុះរើអីវ៉ាន់ពីលើចិញ្ចើមផ្លូវថ្នល់ទៅក្នុងដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អផ្លូវចេញចូលធំទូលាយដោយសារកន្លងមក ផ្លូវ ជុំវិញបរិវេណផ្សារសំរោង ការរួមតូចចង្អៀត។

    កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៤ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមឃិនញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យ ក្នុងនោះក៏ការចូលរួមពីអភិបាលរងក្រុង លោកចៅសង្កាត់ កម្លាំងប៉ូលីសសណ្តាប់ធ្នាប់ខេត្ត កម្លាំងនគរបាលក្រុងសំរោង កម្លាំងប៉ុស្តិ៏ជាច្រើននាក់ផងដែរ។

    ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ឲ្យដឹងនៅព្រឹកនៅទី១០ខែមករាឆ្នាំ២០២៤ថា ដោយមើលឃើញពីកត្តា នូវការលំបាកផ្លូវតូចចង្អៀតខណៈពេលដែលមានបញ្ហាកើតឡើងដូចជាមានករណីអគ្គីភ័យឡានទឹកចូលពុំរួចដូចនេះ ក្នុងនាម អាជ្ញាធរខេត្តឧត្តរមានជ័យកន្លងមកក៏បានចុះស្រង់ស្ថិតិបងប្អូនអាជីវករម្តងរួចមកហើយជាក់ស្តែងការចុះពន្យល់ណែនាំដល់បងប្អូនអាជីវករនៅក្នុងថ្ងៃនេះផ្ទាល់ ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរក្រុង ចៅសង្កាត់កងកម្លាំង ជាច្រើននាក់ ចុះពិនិត្យនៅតាមតូបលក់សូមឲ្យបងប្អូនចូលរួមសហការ និងយោគយល់ ចំពោះទីតាំងដែលគាត់លក់ឬរំលោភលើចិញ្ចើមផ្លូវដើម្បីឲ្យ ផ្លូវនេះធំទូលាយល្អឡើងវិញ។

    សូមបញ្ជាក់ផងដែរថា ចំពោះការរៀបចំសណ្តាប់ នៅក្នុងជុំវិញបរិវេណផ្សារសំរោង ព្រឹកមិញនេះអាជ្ញាធរខេត្តទុកពេលឲ្យចំនួន១ថ្ងៃដល់បងប្អូនអាជីវករជាច្រើនតូបដោយឲ្យពួកគាត់ជួយរៀបចំសណ្តាប់ធ្នាប់ឡើងវិញហើយជាងនេះទៅទៀត នៅព្រឹកស្អែក ថ្ងៃទី១១ខែមករាឆ្នាំ២០២៤នេះ តទៅប្រសិនបងប្អូនប្រជាពលរដ្ឋពុំ ធ្វើការរុះរើតាមអ្វីដែលអាជ្ញាធរប្រាប់នោះទេកម្លាំងនគរបាលសណ្តាប់ធ្នាប់និងចុះ អនុវត្តចាប់ពីថ្ងៃស្អែកនេះតទៅតែម្តង។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img