More

    ជនសង្ស័..យជនជាតិចិនម្នាក់ ត្រូវបានទៅកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីកាន់កា..ប់អាវុ..ធខុសច្បាប់

    spot_img

    ខេត្តព្រះសីហនុ-នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័..យជនជាតិចិន ចំនួន ១នាក់ និងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កា..ប់អាវុ..ធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមការបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

    កម្លាំងជំនាញ បានចាប់ដកហូតយកវត្ថុតាងរួមមាន៖
    ១៖ កាំភ្លើ..ងខ្លី ចំនួន ០១ ដើម ម៉ាកCF98 លេខ: 00542007236
    ២៖ កាំភ្លើ..ងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103
    ៣៖ បង់កាំភ្លើ..ង ចំនួន ០៥ (ខូចបង់ ចំនួន០១)
    ៤៖ កាណុ..ងកាំភ្លើ..ង ចំនួន ០១
    ៥៖ គ្រាប់កាំភ្លើ..ង ចំនួន ៦៥គ្រាប់
    ៦៖ ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង
    ៧៖ លិខិតឆ្ល..ងដែន ចំនួន ០២ក្បាល
    ៨៖ សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល
    ៩៖ អត្តសញ្ញា..ណបណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល
    ១០៖ លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់
    ១១៖ កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង
    ១២៖ ថ្នាំ..ក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់)
    ១៣៖ រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836
    ១៤៖ សម្ភារប្រើប្រាស់មួយចំនួន៕

    spot_img

    អត្ថបទទាក់ទង

    spot_img