More

    រយៈពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៥៣,៧០៨នាក់

    spot_img


    (បាត់ដំបង) រយៈពេល០៣ថ្ងៃ គិតត្រឹមថ្ងៃទី២៩.៣០.៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលថ្ងៃ០១ ខែមករា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៥៣,៧០៨ នាក់។

    យោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ លោក អ៊ុច អ៊ុំភីនីហ្សារ៉ា បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង ៣៥៣,៧០៨នាក់ ក្នុងនោះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបចំនួន ៣៧,៨៦៧ នាក់ មានការកើនឡើង ៥០៥,៨៧ % បើធៀបឆ្នាំ២០២២ មានចំនួន ៦,២៥០ នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៣៧,៥៨០ នាក់ មានការកើនឡើង ៥២២.៧០% បើធៀបឆ្នាំ២០២២ មានចំនួន ៦,០៣៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៨៧នាក់ មានការកើនឡើង ៣៣.៤៩% បើធៀបឆ្នាំ២០២២ មានចំនួន ២១៥ នាក់។

    ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបចំនួន ៥១,៩៧០ នាក់ មានការកើនឡើង ១១,៣៤ % បើធៀបឆ្នាំ២០២២ មានចំនួន ៤៦,៦៧៨ នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៥១,៦៦០ នាក់ មានការកើនឡើង ១១.២៣% បើធៀបឆ្នាំ២០២២ មានចំនួន ៤៦,៤៤៤ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ៣១០ នាក់ មានការកើនឡើង ៣២.៤៨% បើធៀបឆ្នាំ២០២២ មានចំនួន ២៣៤នាក់។

    ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបចំនួន ២៦៣,៨៧១នាក់ មានការកើនឡើង ៦៦,៨៩ % បើធៀបឆ្នាំ២០២២ មានចំនួន ១៥៨,១១០នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ២៦៣,៥៥០ នាក់ មានការកើនឡើង ៦៧.០២% បើធៀបឆ្នាំ២០២២ មានចំនួន ១៥៧,៧៩៥ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ៣២១ នាក់ មានការកើនឡើង ១.៩០% បើធៀបឆ្នាំ២០២២ មានចំនួន ៣១៥នាក់ ដែលភ្ញៀវទេសចរសរុប មានចំនួន ៣៥៣,៧០៨ នាក់ មានការកើនឡើង ៦៧,៦០ % បើធៀបឆ្នាំ២០២២ មានចំនួន ២១១,០៣៨នាក់៕

    spot_img

    អត្ថបទទាក់ទង

    spot_img