More

    បុរសម្នាក់ដេកស្លាប់លើផ្លូវរថភ្លើង សល់កង់១គ្រឿងក្បែរនោះ

    spot_img

    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកផ្កាប់មុខស្លាប់លើផ្លូវរថភ្លើង ក្បែរកង់មួយគ្រឿង យ៉ាងអាណោចអាធ័ម សង្ស័យរថយន្តបើកបុក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១១ និង១០ នាទីយប់ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវរថភ្លើង នៅខាងក្រោយប៉ុស្តិ៍ នគរបាលរដ្ឋបាលកាកាបទី ២ ប្រមាណជា១០០ ម៉ែត្រក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនកើតប្រជាជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុខាងលើ បានប្រទះឃើញបុរសម្នាក់ ដេកស្លាប់ផ្កាប់មុខនៅលើផ្លូវរថភ្លើង ក្បែរកង់មួយគ្រឿង រួចក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញ ចុះមកដល់កន្លែងកើតហេតុ ក៏បានពិនិត្យឃើញមានបំណែកជ័របាក់បែក បន្សល់ទុក ២ ទៅ ៤ បំណែក ឯកង់ជនរងគ្រោះ កង់ខាងក្រោយវៀចខូចខាតយ៉ាងដំណំ សមត្ថកិច្ចសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករត់។ ចំណែកករណីខាងលើនេះសមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវបន្ត។ ដោយឡែកសព ជនរងគ្រោះសមត្ថកិច្ចកំពុងធ្វើការ និងស្រាវជ្រាវរកសាច់ញាតិមកទទួល ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

     

    spot_img

    អត្ថបទទាក់ទង

    spot_img