More

    អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថាអយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់ឲ្យបង្រៀន

    spot_img

    បន្ទាយមានជ័យ៖អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ស្រែកថាអយុត្តិធម៌ណាស់បង្រៀនរយៈពេល១៦ឆ្នាំហើយត្រូវបានការិយាល័យអប់រំក្រុងបញ្ឈប់អោយបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
    អ្នកគ្រូឈ្មោះ អឿ មុន្នី ដែលជាគ្រូបង្រៀនសាលាបឋមសិក្សាសុខសាន្តបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសឺបុកអាខនផ្ទាល់ខ្លួននិងមានរូបភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់ប័ណ្ណសសើរនិងរូបភាពអ្នកគ្រូថតមុខការិយាល័យអប់រំក្រុងប៉ោយប៉ែត និងសិស្សក្នុងសាលារៀន និងសំណេរដែលមានខ្លឹមសារថា៖សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន  ជាទីគោរពដ៏ខ្ពង់ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដ៏ខ្ពង់ខ្ពស់ នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្តចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តដែលបានស្ម័គ្រចិត្តជាគ្រូបង្រៀនជាកិច្ចសន្យានៅសាលាបឋមសិក្សាសុខសាន្តចាប់ពីឆ្នាំ២០០៦ដល់២០២៣នេះមានរយៈពេល១៦ឆ្នាំហើយ។
    អ្នកគ្រូបានបញ្ជាក់ថា៖ កាលពីឆ្នាំ២០០៦អ្នកគ្រូបង្រៀនទទួលបានប្រាក់ខែ១ខែចំនួន១៣ម៉ឺនរៀល នៅឆ្នាំ២០២៣នេះទទួលបានប្រាក់ខែ១ខែចំនួន១,១២០,០០០រៀល ស្រាប់តែនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោកនាយកសាលានិងមន្ត្រីការិល័យអប់រំក្រុងប៉ោយប៉ែតបានឲ្យនាងខ្ញុំឈប់បង្រៀននៅសាលាបឋមសិក្សាសុខសាន្តហើយលោកនាយកសាលាបឋមសិក្សាសុខសាន្តដាក់ប្អូនប្រុសរបស់គាត់២នាក់មកបង្រៀនជំនួសដែលជាគ្រូជាប់កិច្ចសន្យាហើយប្រាប់គាត់ថាចាស់ហើយឈប់ទៅបើគ្រូបង្រៀនមានក្របខ័ណ្ឌចូលមិនបានតវ៉ាទេ។
    អ្នកគ្រូបានបញ្ជាក់ថា៖ ចំណែកអ្នកគ្រូរស់នៅក្នុងភូមិសុខសាន្តតែគ្រូបង្រៀនជាកិច្ចសន្យា២នាក់ដែលជាសាច់ញាតិលោកនាយកមិនមែនជាអ្នកស្រុកនេះឡើយ អ្នកគ្រូពោលពាក្យថាដូចបទចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន ច្រៀងពិតជាមិនខុសទេ កាលនៅគ្រាក្រគ្រូល្អនោះនៅឯណា លោកនាយកធ្វើបែបនេះវាដូចជាអយុត្តិធម៌ពេកហើយចំពោះខ្ញុំធ្វើបែបនេះដូចជាកាច់បំបាក់ដៃទាំងសងខាងរបស់ខ្ញុំ។
    លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា៖ តាមពិតអ្នកគ្រូ អឿ មុន្នី គាត់មានវ័យចំណាស់ហើយមានធ្វើកិច្ចសន្យានៅការិយាល័យអប់រំក្រុងប៉ោយប៉ែត សុំបង្រៀនរយៈពេល១ឆ្នាំពេលនេះដល់កិច្ចសន្យាទើបសុំឲ្យឈប់សម្រាក ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានបង្រៀនជួយលើវិស័យអប់រំ៕(សៅនៅ)

    spot_img

    អត្ថបទទាក់ទង

    spot_img