More

    ក្រុមអាជីវករលក់ដូរបន្លែ ត្រីសាច់នៅផ្សារសំរោង ខេត្តឧត្តរមានជ័យនាំគ្នារអ៊ូរទាំ ត្អូញត្អែរលក់អត់ដាច់រាល់ថ្ងៃមានតែអ្នកលក់អត់សូវមានអ្នកទិញ

    spot_img

    (ឧត្តរមានជ័យ) អាជីវករលក់សាច់គោ សាច់ជ្រូកបន្លែ ត្រីសាច់នៅក្នុង ផ្សារសំរោង សង្កាត់សំរោងខេត្តឧត្តរមានជ័យនាំគ្នា ត្អូញត្អែរនិងរអ៊ូរទាំខណៈដែលលក់ដូរប្រចាំថ្ងៃពុំសូវដាច់មានតែអ្នកលក់តែមិនសូវមានអ្នកទិញ ដោយឡែកការលក់ដូររបស់បងប្អូនអាជីវករពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនទៅច្រើនធ្វើឲ្យទីតាំងច្រកចូលផ្សារមានការរួមតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ ។

    ប្រភពពីអាជីវករលក់សាច់ជ្រូក ម្នាក់ឈ្មោះចែអុនបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣ថា សាច់ជ្រូករបស់គាត់សព្វថ្ងៃនេះលក់ពុំសូវដាច់នោះទេពីមុនមកគឺគាត់តែងតែកាប់លក់អស់មួយថ្ងៃពីរទៅបីក្បាលតែជាក់ស្តែងបច្ចុប្បន្ននេះគាត់លក់ពុំបានដល់២០គីឡូផងនៅក្នុង១ថ្ងៃ ។ រហូតដល់ទៅលែងកាប់ជ្រូកថែមទៀត ហើយការលក់ដូររាល់ថ្ងៃនេះបានលើកពីម្តាយក្មេកក្នុងមួយថ្ងៃចំនួន២០ទៅ៣០គីឡូ ហើយសាច់ជ្រូកល្អលក់បានត្រឹមតែតម្លៃ១គីឡូ១៤០០០រៀលប៉ុណ្ណោះពេលខ្លះនៅសល់ថែមទៀត។

    ដោយឡែកបើតាមការអះអាងពីបងប្អូនអាជីវករ លក់សាច់គោនៅក្នុងផ្សារសំរោងក៏បានលើកឡើងថាសាច់គោសព្វថ្ងៃនេះសាច់គោល្អ លក់បានតម្លៃត្រឹមតែ២៨០០០រៀលចុះថោកជាងមុនឆ្ងាយណាស់ កាលពីមុនសាច់គោលក់បាន១គីឡូចាប់៣២០០០រៀលឡើងទៅ ហើយការលក់រាល់ថ្ងៃពុំសូវមានអ្នកទិញទេ នៅសល់សឹងតែរាល់ថ្ងៃតែម្តង មួយវិញទៀតបើបងប្អូនប្រជាកសិករមកចូលផ្សារទិញ អស់ហើយត្រឹម១មុឺនរៀល ពួកគាត់ពុំសូវទិញយកទៅហូបច្រើននោះទេទិញតែបន្តិចបន្តួចសម្រាប់ហូបតែប៉ុណ្ណោះ ។

    គួររំឭកថាបើតាមការអះអាងពីបងប្អូនដែលជាអាជីវករលក់បន្លែត្រីសាច់ក៏ដូចជាអ្នកលក់នំចាខ្វៃបានរៀបរាប់ប្រាប់ដូចគ្នាថា ក្នុងការលក់ដូរនៅផ្សារសព្វថ្ងៃនេះគឺកាន់តែពិបាកទៅ ពីរ មួយថ្ងៃទៅមួយថ្ងៃ ការលក់ដូររបស់ពួកគាត់លក់ដាច់បានតិចតួចណាស់ ហើយពេលលក់ដូរប្រចាំថ្ងៃនៅផ្សារ មានអ្នកមកពីស្រែចំការ ខ្លះនឹងបងប្អូនអ្នករស់នៅក្នុងក្រុងសំរោង ចូលផ្សារទិញម្ហូបក៏ដូចជារបស់របរផ្សេងៗមានចាប់ពីម៉ោង៧រហូតដល់ត្រឹមម៉ោង១១អីនឹងស្ងាត់មនុស្សអស់ហើយក្នុងផ្សារ។

    សូមជម្រាបផងដែរថាចំពោះបងប្អូនអាជីវករមានមុខរបរលក់ដូរនៅក្នុងផ្សារសំរោងខេត្តឧត្ដរមានជ័យនេះផងដែរ ពួកគាត់បានលើកឡើងសឹងតែដូចគ្នាទៅ ក្នុងការលក់ពុំសូវដាច់ មានទាំង អ្នកលក់បាយគុយទាវកាហ្វេអ្នកលក់មាស លក់ទូរស័ព្ទ ខោអាវ ស្បែកជើង គ្រឿងចាប់ហួយ សាច់ជ្រូក សាច់គោ ត្រីបន្លែគ្រប់មុខ ជាពិសេសអ្នកធ្វើនំចាខ្វៃលក់ប្រចាំថ្ងៃក៏មានការត្អូញត្អែររឿងបញ្ហាលក់មិនសូវដាច់ផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img