ទំព័រដើម ទំព័រដើម ឯកឧត្តម អុី ឈាន ដឹកនាំក្រុមការងារ ចុះជួយសង្គ្រោះដំណាំពោតរបស់ពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

ឯកឧត្តម អុី ឈាន ដឹកនាំក្រុមការងារ ចុះជួយសង្គ្រោះដំណាំពោតរបស់ពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ ដោយឃើញផលដំណាំ របស់ប្រជាពលរដ្ឋដែលត្រូវលិចលង់ ដោយសារជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃកន្លងមកនេះ ហើយពោតនៅតាមចំការខ្លះ បានរលួយ និងដុះបណ្តើរៗផងដែរ។

ឃើញពលរដ្ឋមានបញ្ហាប្រឈមបែបនេះ នាយឧត្តមសេនីយ៍ អ៊ឺ ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាពិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បន្តដឹកនាំក្រុមការងារ រួមមានកងកម្លាំងយោធា កងរាជអាវុធហត្ថនគរបាល ក្រុមយុវជនស.ស.យ.ក.យុវជនកាកបាទក្រហម ចុះជួយប្រមូលភោគផលដំណាំពោត ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

ជាមួយគ្នាពលរដ្ឋ ក៍បានថ្លែងអំណរអរគុណដល់ឯកឧត្តម អុី ឈាន កងកម្លាំងទាំងបីប្រភេទ និងក្រុមការងារទាំងអស់ ដែលតែងតែជួយប្រមូលកសិផលពួកគាត់ ដែលលិចទឹក ហើយប្រមូលទាំងភ្លៀងរលឹមថែមទៀត សូមជួនពរក្រុមការងារជោគជ័យ ក្នុងភារកិច្ចដើម្បីពលរដ្ឋ និងប្រទេសជាតិយើង៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម