(បាត់ដំបង) តូបលក់អីវ៉ាន់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩និង១០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
តូបលក់អីវ៉ាន់ចាប់ហួយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx១៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដារ ខូចខាតស្ទើទាំងស្រុង រួមជាមួយសម្ភារៈដូចជា ,ទូរទឹកកក ១ , តុធុងដាក់ប្រាក់១ និងអីវ៉ាន់ចាប់ហួយមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ១០,០០០,០០០រៀល(ដប់លានរៀល) ដែលមានម្ចាស់ឈ្មោះ ហេន រិទ្ធ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលផ្តើមអោយឆេះឡើងនេះគឺបណ្តាលមកពីម្ទាស់ចាក់សាំងចូលដបហៀទៅប៉ះព្រីខ្សែរភ្លើងទើបបណ្ដាលអោយផ្ទុះសេរឆេះឡើងតែម្តង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយក្នុងនោះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងក្នុងការចុះអន្តរាគមន៍បាញ់ទឹកពន្លត់៕