More

    សង្ស័យផ្ទុះសេចរន្តខ្សែភ្លើងបង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងស្ទើទាំងស្រុងនៅស្រុកសង្កែ

    spot_img

    (បាត់ដំបង) ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើទាំងស្រុងខណះដែលម្ចាស់មិនបាននៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាអ្នកជិតខាងចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។

    លោក ហ៊ីង ស៊ីថា មេឃុំកំពង់ព្រះ បានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៤ម៉ែត្រX៥ម៉ែត្រ ,ជញ្ជាំងសង្ក័សី ដំបូលប្រក់សង្ក័សី ឆេះស្ទើទាំងស្រុង និងទ្រព្យសម្បត្តិខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ជុន លី និងប្រពន្ធឈ្មោះ វ៉ាន់ សាវឿន ។

    លោកមេឃុំបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះដែរម្ចាស់ផ្ទះមិនបាននៅទេ ដោយជាប់រវល់ទៅបុណ្យនៅស្រុករតនមណ្ឌល ចំណែកកូនៗទៅរៀនអស់ ហើយភ្លាមៗនោះដែរសមត្ថកិច្ចក៏មិនបានចេញរថយន្តជួយអន្តរាគមន៍ពន្លត់នោះទេ ដោយសារផ្ទះនៅជ្រៅ តែបានប្រជាពលរដ្ឋអ្នកជិតខាងចេញជួយបាញ់ទឹកពន្លត់ទើបមិនបណ្តាលអោយឆេះរាលដាលបន្តទៅផ្ទះអ្នកដទៃ៕

    spot_img

    អត្ថបទទាក់ទង

    spot_img