More

    ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធបទហិង្សាដោយចេតនា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួន

    spot_img

    នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣:៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

    ឃាត់ខ្លួនជនសង្ស័យក្រុមទី១រួមមាន៖
    ១-ឈ្មោះ ជន រិទ្ធី ហៅ ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់គ្រឿងម៉ាស៊ីនរថយន្ត ស្នាក់នៅផ្ទះបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
    ២-ឈ្មោះ ដោ ប៊ុនហេង ហៅ ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កូនជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

    ឃាត់ខ្លួនជនសង្ស័យក្រុមទី២រួមមាន៖
    ១-ឈ្មោះ ម៉េង ឈួង ហៅ ឈួង ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
    ២-ឈ្មោះ កា បូរិទ្ធ ហៅ តុច ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
    ៣-ឈ្មោះ កាន បូរ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
    ៤-ឈ្មោះ ស៊ីម ចាន់ថន ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (រងរបួស កំពុងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: )។

    វត្ថុតាងចាប់យកមាន៖ ខ្សែក្រវ៉ាត់ចំនួន០២ខ្សែ (ចាប់យកពីជនសង្ស័យទាំងពីរនាក់ម្នាក់១ខ្សែ) ជារបស់ជនសង្ស័យយក វា.;យ គូទំ.;នាស់ ទៅវិញទៅមក។

    វត្ថុតាងចាប់យកនៅកន្លែងកើតហេតុរួមមាន៖ ដុំថ្មចំនួន០៧ដុំ ជារបស់ក្រុមជនសង្ស័យទាំង២ក្រុម គ.;ប់ គ្នា ទៅវិញទៅមក។

    បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន៕

    spot_img

    អត្ថបទទាក់ទង

    spot_img