More

    បើកត្រាក់ទ័រភ្ជួរដីចំការដំឡូងជាន់ប៉ះមីនតោនបណ្តាលអោយផ្ទុះរងរបួសធ្ងន់

    spot_img

    (បាត់ដំបង) បុរសម្នាក់បានរងរបួសធ្ងន់ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីក្នុងចំការដំឡូងជាន់ប៉ះមីនតោនបណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

    លោក កែវ វិបុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុង បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ភន ភេទ ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅក្នុងក្រុមទី៤ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានបើកត្រាក់ទ័រភ្ជួរដីក្នុងចំការដំឡូង ក៏ស្រាប់តែជាន់ប៉ះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (មីនតោន)ដែលសេះសល់ពីសម័យមុនបណ្តាលអោយផ្ទុះរងរបួសធ្ងន់ ចំណែកត្រាក់ទ័រខូចខាតមួយកំណាត់មុខទាំងស្រុង។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅដល់ និងបានដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលបន្ទាន់នៅឯមន្ទីពេទ្យភ្លាមៗផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img