More

    ខឹងប្រពន្ធមិននៅផ្ទះ ដុតផ្ទះឆេះម៉ដ្ឋ នៅស្រុកបសេដ្ឋ

    spot_img

    កំពង់ស្ពឺ៖ បុរសម្នាក់ទំនាស់ពាក្យសម្តីជាមួយប្រពន្ឋ ហើយខឹងប្រពន្ឋមិននៅផ្ទះបានដុតផ្ទះទំហំ ៤គុណ៦ម៉ែត្រឆេះម៉ដ្ឋ។
    ករណីនេះបានកើតឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៨ និង១០នាទី កើតឡើងនៅចំណុចភូមិព្រៃឈើទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋខេត្ត កំពង់ស្ពឺ។

    សមត្ថិច្ចបានឲ្យដឹងថាជនសង្ស័យជាប្តី ឈ្មោះខន មិថុនា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុនេះ បានធ្វើសកម្មភាពដុតផ្ទះ ខ្លួនឯង ដែលមានទំហំ៤X6 ម៉ែត្រ ដំបូលប្រក់សាំង្កសី ជញ្ជាំងបាំងស្លឹកត្នោត បណ្ដាលឲ្យឆេះខូចខាតទាំងស្រុងរួមទាំងសម្ភារៈនៅក្នុងផ្ទៈ មានគ្រែប្រអប់ចំនួន០១ទូរទស្សន៍ចំនួន០២ កង្ហាចំនួន០២ និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត ។
    មូលហេតុតូចចិត្ត និងខឹងប្រពន្ធខ្លួនឈ្មោះយ៉ាង ធីតា អាយុ៣៣ឆ្នាំ មិននៅផ្ទះ ។

    ហេតុការណ៍នេះ សមត្ថកិច្ចទទួលបានព័ត៌មានរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្បែរនោះ យឺតពេលទើបបណ្ដាលឲ្យសង្រ្គោះពន្លត់ករណីដុតផ្ទះពុំទាន់ ។
    ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ(ឈ្មោះខន មិថុនា)នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img