More

    ក្រុមចោរលួចគោ០១នាក់ក្នុងចំណោមប័ក្សពួកគ្នា០៣នាក់ត្រូវបានពលរដ្ឋចាប់បានខណៈពេលកំពុងគៀងគោចូលឡាន

    spot_img

    (បាត់ដំបង) ក្រុមចោរលួចគោ០១នាក់ក្នុងចំណោមប័ក្សពួកគ្នា០៣នាក់ត្រូវបានពលរដ្ឋចាប់បានខណៈពេលកំពុងគៀងគោចូលឡាននៅវេលាម៉ោង០១និង៣០រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចចម្ការមៀនជាប់នឹងផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

    ប្រភពពីប្រជាពលរដ្ឋដែលជាម្ចាស់គោបានអោយដឹងថា នៅថ្ងៃកើតហេតុខ្លួនបានបញ្ចេញគោ០៦ក្បាលយកទៅចងអោយស៊ីស្មៅនៅចំណុចភូមិសាស្ត្រខាងលើ លុះក្រោយមកបាត់មិនឃើញក៏នាំគ្នាពីរនាក់ប្តីប្រពន្ធជិះម៉ូតូស្វែងរកក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងយាមនៅច្រកចូលចំការក៏បានសួរនាំ ដោយខាងជនសង្ស័យបានឆ្លើយថាគោទៅលិចហើយ ក្នុងពេលដំណាលគ្នានោះ សត្វគោឮសូរសំឡេងម៉ាស៊ីនម៉ូតូស្ដាប់ស្គាល់ ក៏បានអើតករត់ចេញពីព្រៃបង្ហាញខ្លួនឲ្យម្ចាស់ឃើញដូចបំណងមែន ភ្លាមនោះពួកខ្លួនជាម្ចាស់គោបានស្រែកឆោឡោឡើង រកបងប្អូនកំពុងធ្វើដំណើរតាមផ្លូវជួយចាប់ចោរផង និងទូរស័ព្ទទៅរកកម្លាំងមានសមត្ថកិច្ចផង ឃើញសភាពការណ៍ដូចនេះ ជនសង្ស័យម្នាក់បានលោតចុះពីឡាន រួមជាមួយប័ក្សពួកម្នាក់ទៀតដែលកំពុងគៀងគោ បានរត់ចូលព្រៃបាត់ នៅសល់តៃកុងឡានម្នាក់ដែលថយឡានមកពីក្នុងយ៉ាងលឿន និងបានជ្រុលឆ្លងទៅម្ខាងផ្លូវកៅស៊ូ បណ្តាលអោយធ្លាក់ក្នុងប្រព័ន្ធប្រឡាយក៏ត្រូវបានប្រជាពលរដ្ឋ រួបរួមគ្នាចាប់បានតែម្តង។

    ក្រោយពេលកើតហេតុ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅទទួលនាំយកជនសង្ស័យ០១នាក់ និងមធ្យោបាយសម្រាប់ដឹកសត្វគោ ជារថយន្តតូរីសពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2A-7546 មកកាន់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌលដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img