More

    ប្លង់ដីជាកត្តាចាំបាច់បំផុតសម្រាប់ពលរដ្ឋដើម្បីសម្រួលក្នុងការចាត់ចែងផ្សេងៗតាមតម្រូវការ

    spot_img

    កោះកុង÷រដ្ឋបាលខេត្តកោះកុងចេញសេចក្តីជូនដំណឹង ស្ដីពីការបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន១ភូមិនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

    ការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ
    – យោងអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី
    – យោងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ. បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងគ្រប់ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនិងក្បាលដីទាំងអស់ ដែលស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់ជ័យ ក្រុងខេមរភូមិន្ទ ឲ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យយោងខាងលើគណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនៅឯកសារសុយោដី ដែលមានប្លង់សុយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

    ហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណ:ជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធ និងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាគត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែសម្រួល ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ជាកំហិត នៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តកោះកុង។

    សូមបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈ កម្មាធិការរដ្ឋបាល និងធ្វើការបូកសរុបលើសំណើសុំផ្ដល់សិទ្ធិលើអចលនៈវត្ថុ ទៅអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច រួចបញ្ជូនឲ្យរដ្ឋបាលសុរិយោដីចេញវិញ្ញាបន់ប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់។
    គណៈកម្មាធិការរដ្ឋបាលនិងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទផ្សាយដើម្បីរង់ចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរ។

    គួររំលឹកថា ខេត្តកោះកុង មន្ត្រីជំនាញសុរិយោដី បានកំពុងខិតខំ មមាញឹក ក្នុងការចុះវាស់វែងដី ដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងការចេញប្លង់ជូនប្រជាពលរដ្ឋ
    ហើយក្នុងរយៈពេលកន្លងមកនេះ នៅក្នុងឃុំ.សង្កាត់ តាមបណ្តាក្រុង.ស្រុកនិមួយៗ តែងតែមានការបិទផ្សាយជាសាធារណៈជូនដល់សាធារណ:ជន នៅឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ប្រជា ពលរដ្ឋ៕

     

    spot_img

    អត្ថបទទាក់ទង

    spot_img