More

    តាចាស់ម្នាក់បើកឡានកាម៉ារីឆ្លាម១គ្រឿងបុកយាយលក់សាច់ឆ្កែជិះម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗក្រោយពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត

    spot_img

    (ឧត្តរមានជ័យ)ស្ត្រីម្នាក់ដែលអ្នកភូមិគេស្គាល់ច្បាស់ថាជាអ្នកលក់សាច់ឆ្កែមួយកន្លែងខាងក្រោយផ្សារសំរោងខណ:ពេលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញក៏ជួបគ្រោះអកុសល្យត្រូវឡានកាម៉ារីឆ្លាម១គ្រឿងបើកបុកចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង​១៥និង៣០នាទីស្ថិតនៅមុខអធិការក្រុងសំរោងតែម្តង។

    សមត្ថកិច្ចមូលដ្ធានបានបញ្ជាក់ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កេីតឡើងរវាង​ រថយន្ត និងម៉ូតូ បេីកបរស្របទិសគ្នាពីកេីតទៅលិច​ នៅត្រង់ចំណុចលេីផ្លូវជាតិលេខ៦៨​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ១១២/១១៣​ ស្ថិតក្នុងភូមិដូនកែន សង្កាត់សំរោង​ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់ចំនួន​ ០១នាក់​ (ស្រី) បន្ទាប់ពីដឹកបញ្ជូនតាមរថយន្តទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។

    ១/អ្នកបើកបរម៉ូតូឈ្មោះ​ មាស​ បូរ  ភេទស្រី អាយុ ៤៨ ឆ្នាំ មុខរបរ​ លក់ដូរដាច់ឆ្កែ(មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ​ បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ឧត្តរមានជ័យ 1B.1860 បើកបរពីកើតទៅលិច( ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)  ។

    ២/អ្នកបេីកបរថយន្ដឈ្មោះ សយ​ សែន​ ភេទប្រុស​ អាយុ ៦៤ ឆ្នាំ​ មុខរ​បរ​ ទាហាន​  រស់នៅភូមិតាមាន់សែនជ័យ  ឃុំគោកមន​ ស្រុកបន្ទាយអំពិល​​ ខេត្តឧត្តរមានជ័យ​ បើកបររថយន្តម៉ាកTOYOTA CAMRY ​ ពណ៍ប្រផេះ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2F-6020 បើកបរពី​កេីតទៅលិច (គ្មានរបួស)។

    បើយោងតាមរបាយការណ៏ពីសមត្ថកិច្ចជំនាញចរាចរណ៏បានអះអាងថា ករណីគ្រោះថ្នាក់ខាងលើមូលហេតុ៖​ ម៉ូតូឆ្លងផ្លូវមិនប្រុងប្រយ័ត្ន។

    គួររំលឹកថា ក្រោយពេលកើតហេតុ​ កម្លាំងជំនាញចរាចរណ៍ក្រុង​សំរោង បានចុះទៅដល់កន្លែងកើតហេតុដេីម្បី​​ធ្វេីការវាស់វែង​ ។ ចំណែកឯសព​ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។  រីឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង​សំរោងដេីម្បីរៀបចំនីតិវិធីចាត់ការតាមផ្លូវច្បាប់។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img