ឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ បានចាត់ឱ្យ លោក គង់ សោភា ប្រធានក្រុមការងារយុវជនក្រុម៨ ស្រុកព្រៃនប់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភពបរិភោគ និងថវិកាមួយចំនួនរបស់សមាគមយុវជនក្រុម៨ ជូនប្រជាពលរដ្ឋ២គ្រួសារ ដែលគ្រួសារទី១មានជំងឺ រមាស់សើស្បែកធ្ងន់ធ្ងរ រស់នៅ ភូមិ កោះខ្សង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងគ្រួសារទី២ មានជំងឺមហារីកដំណាក់កាលចុងក្រោយ រស់នៅភូមិ បត់គគីរ ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។