More

    ពិធីបុណ្យអុំទូកងររយៈពេលពីរថ្ងៃនៅខេត្តឧត្តរមានជ័យមានភ្ញៀវមកចូលរួមកម្សាន្តទស្សនា៦៥០០០នាក់

    spot_img

    (ឧត្តរមានជ័យ) គេសង្កេតឃើញថារយៈពេលនៅថ្ងៃក្នុងឱកាសប្រណាំងទូកប្រពៃណីជាតិខ្មែរក្នុងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃ១១ដល់១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះមាន ភ្ញៀវទាំងនៅជិតនិងនៅឆ្ងាយដែលបានមកចូលរួមដើរលេងកម្សាន្ត ក្នុងថ្ងៃបុណ្យអ៊ុំទូកមានប្រមាណជាជិតប្រាំពីរម៉ឺននាក់ ហើយពិធីដ៏អធិកអធមនេះបានបើកដំណើរការចប់ប្រកបដោយជោគជ័យ យ៉ាងរលូន ល្អ ធ្វើឲ្យប្រជាពលរដ្ឋ និងទេសចរជាតិអន្តរជាតិក៏ដូចជា សេវាកម្ម ការ ការពារសន្តិសុខសណ្តាប់ធ្នាប់ របស់កងកម្លាំងប្រដាប់អាវុធ មាន ប៉ូលីស អាវុធហត្ថ យោធា ក្នុងព្រឹត្តការណ៏នោះដែរប្រជាពលរដ្ធជាច្រើនសូមកោតសរសើរចំពោះអាជ្ញាធរខេត្តឧត្តរមានជ័យតែម្ដង។ហើយចាត់ទុកថា ពិធី ប្រណាំងទូកងរធ្វើឡើងរយៈពេលពីរថ្ងៃនេះ ប្រកបដោយភាពសប្បាយរីករាយខុសប្លែកពីពិធីបុណ្យផ្សេងៗដទៃទៀត។

    លោកស្រីធិននីមុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃ ទី១២ខែវិច្ឆិកាឆ្នាំ២០២៣នេះថា ក្នុងពិធី ប្រណាំងទូកងររយៈពេលពីរថ្ងៃសម្រាប់ខេត្តឧត្តរមានជ័យទទួលភ្ញៀវជាតិនិងអន្តរជាតិមកចូលរួម ស្នាក់នៅនិងដើរលេងកម្សាន្តក្នុងទីរួមខេត្ត មានប្រមាណជា ជិតប្រាំពីរម៉ឺននាក់ច្រើនលើសពីការរំពឹងទុកពីព្រោះការមុនថ្ងៃប្រារព្វធ្វើពិធីបុណ្យអំទូកប្រចាំឆ្នាំរដ្ធបាលខេត្តត្រៀមទទួលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកចូលរួមទស្សនាត្រឹមតែ៥មុីននាក់ប៉ុណ្ណោះតែជាក់ស្តែងមានរហូតដល់ទៅ៦៥០០០នាក់។

    ថ្លែងក្នុងថ្ងៃបិទបញ្ចប់ការប្រណាំងទូកងរដែលជាបុណ្យប្រពៃណីជាតិកាលពីល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៣នេះ ឯកឧត្ដម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា ចំនួនភ្ញៀវជាតិ និងអន្តរជាតិដែលបានមកទស្សនានិងដើរលេងកម្សាន្តមើលបុណ្យអំទូក ការប្រណាំងទូកមកក៏ដូចជាដើរលេង នៅ ក្រុង សំរោង ខេត្តឧត្តរមានជ័យ បើតាមរបាយការណ៍តួលេខ ពីមន្ទីរទេសចរណ៍ គឺមានបងប្អូនប្រជាពលរដ្ធច្រើនហួសពីការរំពឹងទុក ហើយមួយវិញទៀតចំពោះបងប្អូនប្រជាពលរដ្ឋមកលេងនេះគឺគិតចាប់តាំងពីអំឡុងថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅមានការដាក់តាំងពិព័រណ៍រហូតមកដល់ថ្ងៃអុំទូករយៈពេលពីរថ្ងៃ ចាប់ពី១១ដល់១២ខែវិច្ឆិកាឆ្នាំ២០២៣នេះ សង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅពេលយប់ បងប្អូនមកពីបណ្តាតាមបណ្ដាក្រុងស្រុក មកដើរលេងយ៉ាងច្រើនកុះករនិងភ្លូកទឹកភ្លូកដីតែម្តង។

    បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់មកពីស្រុកបន្ទាយអំពិល បានលើកឡើងថា នៅឆ្នាំនេះគាត់ បានមកមើលការអុំទូកខុសប្លែកពីឆ្នាំមុនដោយមើលឃើញពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យប្លែកហើយមួយវិញទៀតនៅឆ្នាំនេះមនុស្សអ៊ូអរច្រើនអ៊ីចឹងទេក្នុងនាមគាត់ជាប្រជាពលរដ្ឋក៏មានការសាទរចំពោះ រដ្ឋបាលខេត្តដែលតែងតែរៀបចំពិធី បុណ្យអុំទូក នេះឡើងជារៀងរាល់ឆ្នាំហើយពួកគាត់សង្ឃឹមថាឆ្នាំក្រោយៗទៀតឲ្យមានការរៀបចំឲ្យសប្បាយដូចនេះបន្តទៀត។

    ចំណែកក្រុមអាជីវករលក់ដូរ វិញបានប្រាប់ថាការប្រណាំងទូកឆ្នាំនេះរៀបចំបានល្អនិងមានភ្ញៀវ ច្រើនថ្វីដ្បិតតែនៅពេលថ្ងៃរយៈពេលពីរថ្ងៃនេះមានការរំខានដោយកត្តាធម្មជាតិមានភ្លៀងធ្លាក់តិចតួចមែនក៏ប៉ុន្តែ ការលក់ដូររបស់ពួកគាត់ើក់ដាច់គ្រាន់បើជាងមុនព្រោះឃើញជាក់ស្ដែងបងប្អូនប្រជាពលរដ្ឋ មានប្រាក់ចាយច្រើនម្នាក់ពីព្រោះថា នៅខេត្តឧត្តរមានជ័យឆ្នាំនេះការប្រមូលផលដំណាំស្រូវលក់បានថ្លៃផង។

    សូមជម្រាបផងដែរថា ការប្រណាំងទូករយៈពេលពីរថ្ងៃនេះមានទូកមកពីតាមបណ្ដាក្រុងស្រុកដែលមានចំនួន១៩ទូក ហើយក្នុងនោះ ក្នុងចំណោមទូកដែលមានជ័យលាភី លេខមួយលេខពីរ និងលេខបី ក៏ទទួលបានពាន រង្វាន់ប្រាក់លើកលើកទឹកចិត្តពីរដ្ឋបាលខេត្ត នាថ្ងៃបញ្ចប់នេះផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img