More

    អគ្គិភ័យ​ឆេះផ្ទះមួយកន្លែងអស់ទាំងស្រុង និង;ស្លា..ប់​មនុស្សម្នាក់

    spot_img

    នៅវេលាម៉ោង​១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ​ឆេះផ្ទះមួយកន្លែង កើតឡើងនៅចំណុចផ្លូវលំ​ ក្រុម៥​ ភូមិថ្មី​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ហេតុការណ៍​អគ្គិភ័យឆាបឆេះផ្ទះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះផ្ទះឈើលើថ្មក្រោម ទំហំ​ ៥ម៉ែត្រ​ X​ ២០ម៉ែត្រអស់ទាំងស្រុង និង;ស្លា .;ប់​; មនុស្ស​ចំនួន០១នាក់ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

    នៅវេលាម៉ោង១:២០នាទីរសៀល​ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សើ្មរនឹង ០៦ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ​ ចំនួន​ ០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០២ឡាន​ ស្មេីរនឹង​ ០៨ម៉ែត្រគូប និងរថយន្តផ្សារទំនេីប​ អូឡាំព្យា​ ចំនួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០២ឡាន​ ស្មេីរនឹង​នឹង​ ១២ម៉ែត្រគូប៕

    spot_img

    អត្ថបទទាក់ទង

    spot_img