More

    សំណង់សាងសង់រំលោភលើផ្លូវសារណៈរបស់រដ្ឋ ត្រូវបានអាជ្ញាធរក្រុងខេមរភូមិន្ទចុះផ្អាកជាបណ្ដោះអាសន្នហើយ

    spot_img

    កោះកុង÷ លោក ឈឹម ចិន អភិបាលរងក្រុងខេមរៈភូមិន្ទ បានអនុវត្តយ៉ាងតឹងរឹងមឺងម៉ាត់បំផុត ក្រោយពីឃើញមានការផ្សព្វផ្សាយ ពីករណីសំណង់សាងសង់មិនមានច្បាប់អនុញ្ញាត មួយកន្លែង របស់ឈ្មោះ ធូ ឃីម ភេទស្រី ស្ថិតនៅភូមិសាច់មានជ័យ សង្កាត់ស្មាច់បានជ័យ ក្រុងខេមរៈភូមិន្ទ ដែលបានជាបន្ទប់ជួល រំលោភលើផ្លូវសាធារណៈរបស់រដ្ឋ ដែលប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ លោកបានដឹកនាំកម្លាំងជម្រុះចុះមកពិនិត្យយ៉ាងល្អិតអន់ និងធ្វើការហាមឃាត់ និងឱ្យម្ចាស់សំណង់បញ្ឈប់ការសាងសង់ជាបណ្ដោះ អាសន្ន ដោយឲ្យម្ចាស់សំណង់ប្រមូលឯកសារដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់។

    ជុំវិញករណីសំណង់ខាងលើ លោក ឈឹម ចិន អភិបាលរងក្រុង បានបញ្ជាក់ឲ្យដឹងថា សំណង់ខាងលើនេះ លោកបានឱ្យម្ចាស់សំណង់បញ្ឈប់ការសាងសង់ជាបណ្ដោះអាសន្នសិន ទី២- លោកឱ្យម្ចាស់សំណង់ប្រមូលឯកសារពាក់ព័ន្ធក្នុងការគ្រប់គ្រងដីរបស់គាត់ ដើម្បីលោកពិនិត្យផ្ទៀងផ្ទាត់ជាមួយជំនាញឱ្យបានច្បាស់លាស់ ថាតើការគ្រប់គ្រងដីរបស់គាត់មានដីកម្រិតណា ទី៣- លោកនឹងឲ្យជំនាញចុចពុងអាក់ផ្លូវ ថាតើអាក់ផ្លូវទុកប៉ុន្មានម៉ែត្រ ហើយការសាងសង់របស់គាត់ មានលិខិតអនុញ្ញាតសាងសង់ដែរឬទេ ហើយបើពិនិត្យឃើញការសាងសង់របស់គាត់រំលោភលើអាក់ផ្លូវគោល លោកនឹងឲ្យគាត់រុះរើចេញជាបន្ទាន់។

    ក្នុងន័យនេះ លោកថា ផ្លូវសាធារណៈរបស់រដ្ឋ មិនមានបុគ្គលណាម្នាក់ហ៊ុំព័ទ្ធ ឬសាងសង់រំលោភយកបានទេ។
    ជាចុងក្រោយ លោកបានហាមទៅដល់ម្ចាស់ផ្ទះនៅតែលួចសាងសង់បន្តទៀតនោះ បើមានបញ្ហាអ្វីមួយក្នុងការសាងសង់ប៉ះពាល់ទៅដល់អាយុជីវិតមនុស្ស ត្រូវទទួលចំពោះមុខច្បាប់។

    ជុំវិញការចុះអនុវត្តដ៏មើងម៉ាត់របស់អាជ្ញា ធរក្រុង ដឹកនាំដោយលោកឈឹម ចិន បានធ្វើឱ្យប្រជាពលរដ្ឋសង្ឃឹមជឿជាក់ថា ផ្លូវមួយខ្សែក្នុងភូមិស្មាច់មានជ័យ នឹងអាចមានពន្លឺវិញហើយ ក្រោយពីជាប់ឃុំ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងការហ៊ុំព័ទ្ធរំលោភយកពីបុគ្គលដែលមិនគិតពីផលប៉ះពាល់ដល់ប្រយោជរួម តាំងពីជំនាន់អតីត លោកចៅ សង្កាត់នាម យ៉ុង មុនមកម៉្លេះ គិតតែពីបក្សពួក លុយកាក់ មិនគិតដល់ពីផលប្រយោជន៍រួមនោះឡើយ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img