More

    ដំឡូងមីឆក់យកជីវិតម្នាក់ ខណៈ៤នាក់ផ្សេងទៀតសង្គ្រោះបន្ទាន់

    spot_img

    បាត់ដំបង៖ គ្រួសារមួយបានយកដំឡូងមីមកស្ងោ នាំកូនៗហូបបានប៉ុន្មានម៉ោង បណ្តាលឲ្យពុលក្អួតចង្អោ រួចបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷ ករណីពុលដំឡូងមីចំនួន ១គ្រួសារនេះបានកើតឡើងនៅវេលាម៉ោង ៣.០០នាទីរំលងអាធ្រាតថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

    ប្រភពដដែលបានបន្តថា÷ គ្រួសាររងគ្រោះខាងលើ មានជីវភាពខ្វះខាតខ្លាំង ហើយបានជម្រុញឲ្យបង្គោលគ្រួសារជាប្តី ត្រូវចាកចេញទៅធ្វើការងារនៅតំបន់ឆ្ងាយ ដោយនៅត្រឹមតែប្រពន្ធប៉ុណ្ណោះ ស្នាក់នៅនឹងផ្ទះដ៏កំសត់ ដើម្បីមើលថែកូនតូចៗទាំង៥នាក់។

    នៅមុនពេលកើតហេតុនៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អ្នកស្រីឈ្មោះ រិក ណៃ ត្រូវជាម្តាយរបស់ជនរងគ្រោះ បានស្ងោរដំឡូងមីហូបជាមួយកូនតូចៗទាំងអស់ ភ្លាមៗលោកស្រីហាក់មានអារម្មណ៍ប្លែក ក្នុងនៅខ្លួនបន្តិចដែរ ប៉ុន្តែមិនចាប់អារម្មណ៍ ព្រោះមិនមានអ្វីប្រែប្រួលខ្លាំង រួចហើយក៏នាំកូនៗទាំងអស់ចូលសម្រាកទៅ រហូតដល់វេលាម៉ោង ៣.០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា គាត់មានអារម្មណ៍ស្រៀវទឹកមាត់ និងរោយថ្គាមតិចតួច ចំណែកកូនរបស់លោកស្រីចំនួន ៥នាក់ទៀតក៏បានចាប់ផ្តើមមានអាការ:ក្អួតចង្អោរខ្លាំងទៅៗ រហូតដល់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ​ នៅមន្ទីរពេទ្យទាំងយប់តែម្តង។ ក្នុងចំណោមកូនរបស់លោកស្រី ដែលពុលទាំង៥នាក់មាន១នាក់បានស្លាប់ ដោយសារកម្លាំងជនរងគ្រោះខ្សោយ និងទំនងហូបដំឡូងស្ងោរ ច្រើនពុលខ្លាំងជាងគេ។

    ក្មេងជនរងគ្រោះដែលពុល នៅក្នុងហេតុការណ៍ខាងលើនេះទី១ មានឈ្មោះ សោម ភេទប្រុស អាយុ២៣ឆ្នាំពុលស្រាល. ទី២ឈ្មោះ ចាន់នី ភេទប្រុស អាយុ១៤ឆ្នាំពុលស្រាល. ទី៣ឈ្មោះ ទីណា ភេទស្រី ១១ឆ្នាំពុលស្រាល. ទី៤ឈ្មោះ ឆាំ ភីម ភេទស្រី អាយុ៧ឆ្នាំ ពុលធ្ងន់ធ្ងរ. និងទី៥ឈ្មោះ ឆាំ ណាន ភេទប្រុស អាយុ៤ឆ្នាំ រងគ្រោះស្លាប់។

    អ្នកស្រី រិក ណៃ ត្រូវជាម្តាយជនរងគ្រោះបានអំពាវនាវដល់អាជ្ញាធរ និងសប្បុរសជននានា ជួយដល់គ្រួសាររបស់គាត់ផង ព្រោះបច្ចប្បន្នស្ថានភាពក្នុងគ្រួសារ កំពុងតែជួបនូវសភាពទីទាល់ក្រខ្លាំង៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img