More

    ទើបចេញពីពន្ធនាគារជាង១០ថ្ងៃ ប៉ងលោតទឹកសម្លាប់ខ្លួន តែសោកស្តាយមិនបានសម្រេច

    spot_img

    បាត់ដំបង៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយមានបុរសម្នាក់ លោតសម្លាប់ខ្លួនពីលើស្ពានថ្មខាងមុខសាលាខេត្ត ស្របពេលដែលជំនន់ទឹកស្ទឹងសង្កែ កំពុងហក់ឡើងខ្លាំង តែសំណាងល្អ ត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះបានទាន់ពេលវេលា។

    សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

    បុរសជាជនរងគ្រោះឈ្មោះ កែវ រតនៈ ហៅ ចិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបចេញពីពន្ធនាគារខេត្តបាត់ដំបងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

    បើតាមការបញ្ជាក់ពីបុរសជា ជនរងគ្រោះខាងលើបានអោយដឹងថា ខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ នៅខេត្តបាត់ដំបង ដោយសាររឿងជួយគេ និងបានចេញវិញកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

    លោកបញ្ជាក់បន្ថែមថា ការដែលខ្លួនបង្ខំចិត្តមកលោតទឹកសម្លាប់ខ្លួនពេលនេះ ក៏ព្រោះតែមានវិបត្តិក្នុងគ្រួសារ (បែកបាក់ជាមួយប្រពន្ធ)ដោយគេទៅយកប្តីថ្មី ទើបលោកសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន តែសំណាងមិនល្អ ត្រូវបានសមត្ថកិច្ច ដែលកំពុងប្រចាំការមើលជំនន់ស្ទឹងសង្កែ ឃើញនាំគ្នាចុះស្រង់ឡើងមកវិញ។

    សមត្ថកិច្ចបានបន្តទៀតថា ដោយឃើញសភាពជនរងគ្រោះអស់កម្លាំង ល្ហិតល្ហៃដៃជើងខ្លាំង ទើបពេលនេះត្រូវបានក្រុមគ្រូពេទ្យ មកទទួលយកទៅសង្គ្រោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img