More

    កម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង

    spot_img

    ខេត្តព្រៃវែង៖ នៅថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក រួមនិងកម្លាំងវរសនាតូចនគរបាលការពារព្រំដែនលេខ ៦០៧ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅសំខាន់ៗ ការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង ។

    ដើម្បីធានារក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព ក្នុងពិធីនេះ ឱ្យប្រព្រឹត្តទៅបានដោយល្អប្រសើរ ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទាំងអស់ បានយកចិត្តដាក់បំផុត ក្នុងការបំពេញភារកិច្ចដ៏សំខាន់មួយនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

    គួរបញ្ជាក់ថា ពិធីប្រណាំងទូក “ង” នៅខេត្តព្រៃវែង ធ្វើឡើងចាប់ពីថ្ងៃ ២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេ “ចុងប៉ម” ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មានទូកចូលរួមប្រកួតប្រជែងសរុបចំនួន ៥៨ ទូក ដោយពិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា ៕

     

    spot_img

    អត្ថបទទាក់ទង

    spot_img