More

    ផ្លូវលំមួយកន្លែងខូចខាតយ៉ាងធ្ងន់ធ្ងរបែកភុកវ៉ល់បណ្តាលឲ្យស្ទះការធ្វើដំណើរទៅមកទាំងឡានម៉ូតូ ផាស្អាប់អស់រយ:ពេលជាច្រើនម៉ោង

    spot_img

    (ឧត្តរមានជ័យ)បន្ទាប់ពីមានភ្លៀងមួយមេយ៉ាងធំនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣នេះបណ្តាលធ្វើឲ្យផ្លូវលំមួយកន្លែងដែលកំពុងរងខូចក្រឡុកធំបែកភុកវ៉ល់ដូចបបរផេះស្ទះចរាចរណ៏ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ធទាំងឡាន ម៉ូតូ ផាស្អាប់អស់ជាច្រើនម៉ោងចតត្រៀបត្រាពេញដងផ្លូវ ទីតាំងផ្លូវដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរនេះផងដែរស្ថិតនៅត្រង់ចំណុចភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិត្នោតផ្ទាល់បានបញ្ជាក់ប្រាប់ឲ្យដឹងថា ផ្លូវចណុចនេះខូចរាល់តែឆ្នាំឲ្យតែរដូវវស្សា ហើយប៉ុន្មានថ្ងៃកន្លងមកនេះអាកាសធាតុមេឃរាំងយូថ្ងៃ យើងអាចធ្វើដំណើរទៅមកបានជាធម្មតា ដោយឡែកនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣ម៉ោងប្រហែលជា២ជាងនេះមេឃភ្លៀងមកមួយមេយ៉ាងចាស់ដៃគ្រាន់ ទើបធ្វើឲ្យផ្លូវចំណុចនេះបែកភុកវ៉ល់ទើបបណ្តាលឲ្យមានការស្ទះផ្លូវបែបនេះតែម្តង។

    ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្នោតម្នាក់ផ្សេងទៀតបានអះអាងបន្តថា ផ្លូវក្នុងភូមិត្នោតនេះពុំមែនខូចតែមួយកន្លែងនោះទេ នៅខូចជាច្រើនកន្លែងទៀតរហូតដល់ផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែនជួរភ្នំដងរែក ហើយម៉្យាទៀតការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ធក្នុងភូមិ ខណ:ពេលផ្លូវខូចចឹងទៀតពេលយប់ព្រលប់ មានអ្នកជំងឺចង់ទៅមន្ទីរពេទ្យខេត្តក៏ជួបការលំបាក នូវពេលខ្លះមានអ្នកឆ្លងទន្លេកើតកូននៅតាមផ្លូវក៏មានដែរ។

    គួររំលឹកថា ក្រោយពីមានការកកស្ទះផ្លូវក្នុងការធ្វើដំណើទៅមករបស់បងប្អូនប្រជាពលរដ្ធដែលឆ្លងកាត់នៅលើផ្លូវខូចអស់រយ:ពេលជាច្រើនម៉ោងរួចមកដែលមានទីតាំងស្ថិតនៅត្រង់ចំណុចខាងលើនៅល្ងាចថ្ងៃដដែលក៏ឃើញមានវត្តមានលោកប៉ាងសំអាតអនុប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តបានចុះទៅជួយអន្តរាគមន៏យកគ្រឿងចក្រ ឡានដឹកក្រួសក្រហមទៅចាក់លុបបំពេញនឹងធ្វើការឈូសឆាយដើម្បីឲ្យរាបស្មើ ទើបប្រជាពលរដ្ធ ទាំងឡានម៉ូតូ ផាស្អាប់អាចធ្វើដំណើរឆ្លងកាត់ទៅមកបានជាធម្មតាវិញ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img