More

    ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន

    spot_img

    នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសលួចម៉ូតូ ប្រព្រឹត្តនៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

    ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
    ១-ឈ្មោះ ហេង ជា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
    ២-ឈ្មោះ ហួន ដា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខមណ្ឌលគីរី១A-៣១៦២ ចំនួន ០១ គ្រឿង, មួកសុវត្ថិភាព ពណ៌ ស ចំនួន ០១។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខបាត់ដំបង១AT-០៧៧២។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img