More

    ផ្លូវលំមួយខ្សែត្រូវជំនន់ទឹកភ្លៀងបានវាយប្រហាហូរច្រោះបាក់ដាច់បណ្តាលឲ្យខូតខាតអស់ជាច្រើនកន្លែងធ្វើពលរដ្ធពិបាកធ្វើដំណើរ

    spot_img

    (ឧត្តរមានជ័យ)ស្ថានភាពជំនន់ទឹកភ្លៀងបានវាយប្រហាហូរច្រោះបុកបាក់ដាច់ផ្លូវអស់ជាច្រើនកន្លែងធ្វើឲ្យបងប្អូនប្រជាពលរដ្ធឆ្លងកាត់ទៅមកជួបការលំបាកក្នុងការធ្វើដំណើរខណ:នៅពេលត្រូវធ្វើដំណើរទៅមើលស្រែចំការដែលត្រូវនឹងប្រមូលផលនាពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ទីតាំងផ្លូវកំពុងរងខូចនោះមានចំងាយប្រមាណជាជិត៣គីឡូពីទីប្រជុំជនស្ថិតនៅចំណុច អូរតាម៉ា លូរអូរតាខ្លុម ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

    បើតាមការឲ្យដឹងពីប្រជាកសិករម្នាក់មានឈ្មោះចាន់សាលឹមភេទប្រុសអាយុ៦១ឆ្នាំរស់នៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង បានរៀបរាប់ប្រាប់នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៣ថា ផ្លូវចំណុចនេះឲ្យតែដល់រដូវវស្សាមានភ្លៀងដឹងតែជន់លិច ហើយទឹកហូរចុះពីលើភ្នំដងរ៉ែក ធ្លាក់មកតាមអូរហូរចូលបឹងត្រពាំងវែង បន្ទាប់មកទឹកហូរច្រោះបាក់ដាច់បែបនេះតែរហូតនឹងមួយវិញទៀតចំណុចលូរបង្ហៀរកន្លែងនឹងវាចំមុខទឹកផង ដោយឡែកការខូតផ្លូវនឹងមានរយ:ពេល៣ឆ្នាំកន្លងមកហើយគ្មានជំនាញពាក់ព័ន្ធណាគេមកធ្វើការជួសជុលម្តងណាទេ ទុកឲ្យខូតបែបនឹងរហូតតែម្តង។

    ប្រភពពីប្រជាកសិករដដែលបានអះអាងបន្តថា ចំពោះគាត់តែម្តងនៅពេលទឹកហូរបាក់ដាច់បែបនេះនៅពេលចង់ទៅស្រែដឹកជីតាមម៉ូតូក៏មិនបាន តាមគោយន្តក៏មិនកើតមានតែ លីម្តងបន្តិចដាក់តាមចានដែកយកទៅបាចស្រូវតែប៉ុណ្ណោះ ធ្វើមិចដូចឃើញជាក់ស្តែងចឹង ពេលធ្វើដំណើរឆ្លងកាត់សូម្បីតែដើរនិងវាសឹងតែពិបាកផងទម្រាំ ជិះម៉ូតូ ឡាន អាត្រាក់ទ័រ គោយន្ត ទៀតនោះ កាន់តែលំបាកកាន់តែខ្លាំងហើយ ប្រសិនបើខែប្រាំងយើងអាចវាងចំហៀងផ្លូវបានដល់ពេលស្ថានភាពទឹកហូរមិនទាន់ស្រកអស់បែបនឹងឲ្យគាត់វាងតាមផ្លូវណា។

    គួររំលឹកថា ផ្លូវលំមួយខ្សែកំពុងរងខូចដោយសារកត្តាធម្មជាតិជំនន់ទឹកភ្លៀងហូរបុកផ្តាច់ជាច្រើនកន្លែងជារៀងរាល់ឆ្នាំដែលពលរដ្ធទទូចស្នើរសុំទៅ អាជ្ញាធររយ:ពេល៣ឆ្នាំមកហើយនោះ មន្ត្រីជំនាញបានត្រឹមឆ្លើយដោះសារយ៉ាងខ្លីថា បញ្ហារឿងផ្លូវខូចនៅចំណុចខាងលើមន្ទីរបានធ្វើរបាយការណ៏ជូនទៅថ្នាក់លើរួចអស់ហើយដោយរងចាំតែថវិការគម្រោងធ្លាក់មកនឹងចាត់ចែងធ្វើភ្លាមតែម្តង ដោយពុំទុកនៅមេម៉ាយតទៅទៀតឡើយ។

    spot_img

    អត្ថបទទាក់ទង

    spot_img