More

    មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខសមាជិក មានជំងឺពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

    spot_img

    នារសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ជា កាណាន់ សមាជិកអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យ​ផ្សារទួលគោក។

    ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌទួលគោក ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២លានរៀល, ទឹកសុទ្ធ ៤កេស, ទឹកដោះគោឆៅ ២យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img