More

    ករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅកណ្តាលក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ តាមអំណាចតុលាការ

    spot_img

    (បាត់ដំបង) កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ជាស្នងការ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការនិងមានការសម្របសម្រួលនីតិវីធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្មគឹតទុកជាមុន។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងខេត្តបាត់ដំបង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០៥និង១៥ នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៧៧៤ ត.ព្រ របស់លោក គា សីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យ ឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

    ដែលជនសង្ស័យខាងលើត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឃាតកម្មគឹតទុកជាមុន ដែលប្រព្រឹត្តនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ស្លាប់ ) ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

    ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើបច្ចុប្បន្នត្រូវបានការិយាល័យជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img