ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី១៤ ស្ថិតនៅវត្តស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
«ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋគោរពប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ។ នេះក៏ដោយសារតែប្រទេសមានសុខសន្តិភាព ស្ថេរភាពពេញលេញបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។