More

    ស្រ្តីម្នាក់ត្រូវបានគេសម្លាប់ដាក់សពចូលវ៉ាលី យកទៅកប់នៅតំបន់ឃុំរាមដោយពុំទាន់បានពីមូលហេតុ.!

    spot_img

    (ព្រះសីហនុ)៖ ស្រ្តីម្នាក់បានឃាតកសម្លាប់ យកសពដាក់ចូលវ៉ាលី រួចយកទៅកប់ក្នុងដី នៅតំបន់សមុទ្ររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

    សេចក្តីរាយការណ៍បានឲ្យដឹងថា សពស្រ្តីរងគ្រោះត្រូវបានគេប្រទះឃើញនៅចំណុចក្នុងព្រៃ ផ្លូវចូលព្រែកចាក ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    តាមសេចក្តីរាយការណ៍ ស្រ្តីរងគ្រោះអាចឃាតកសម្លាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតនៅសណ្ឋាគារប្លូបេ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕ ដោយ៖វ៉ាន់នី​

    spot_img

    អត្ថបទទាក់ទង

    spot_img