More

    ស្រ្តីម្នាក់ អារ ក សម្លាប់ សង្ស័យប្លន់យកទ្រព្យសម្បត្តិ ហើយគេចបាត់

    spot_img

    ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវអារ ក សម្លាប់ សង្ស័យជាករណីប្លន់យកទ្រព្យសម្បត្តិ លុយកាក់ ហើយជនសង្ស័យរត់គេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើល គ្រាដែលកូនប្រុសស្រី២នាក់វិលមកពីរៀន ចូលដល់ក្នុងផ្ទះបានប្រទះឃើញម្តាយដេកស្លាប់ កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងផ្ទះជនរងគ្រោះ តាមផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

    ស្ត្រីរងគ្រោះ ឈ្មោះ ឈឹម ស្រីមុំ អាយុ៤០ឆ្នាំ មុខរបរ លក់ដូរនៅផ្ទះកើតហេតុ មានប្តីជាជាងជួសជុលបរិក្ខាអគ្គសនី មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ នៅក្នុងបន្ទុក រស់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃតាមូ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង៕

    spot_img

    អត្ថបទទាក់ទង

    spot_img