More

    ជិះម៉ូតូលឿនបើកស្របទិសគ្នាជ្រុលបុកជាមួយឡានសេរីទំនើប១គ្រឿងត្រង់ផ្លូវបំបែកជាបួនលាន់ស្នូរតែប្រាវរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យសុរិន្ទប្រទេសថៃ

    spot_img

    (ឧត្តរមានជ័យ)មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយរវាងរថយន្តសេរីទំនើបនិងម៉ូតូបានបុកគ្នាចំយ៉ាងពេញទំហឹងគៀបមនុស្សជាប់ក្រោមឡានត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បាក់ដៃ បាក់ធ្មេញសន្លប់ស្តូកស្តឹងត្រូវបានដឹកបញ្ជូនតាមឡានសាម៉ុយទៅកាន់មន្ទីរពេទ្យខេត្តសុរិន្ទប្រទេសថៃ។ដែលករណីនេះបានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣ស្ថិតនៅត្រង់ចំណុចផ្លូវភ្លោះ ក្នុងភូមិបុរីរដ្ធបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    បើតាមការឲ្យដឹងពីមន្ត្រីនគរបាលជំនាញចរាចរណ៏ខេត្តបានបញ្ជាក់ប្រាប់ថា មានករណីគ្រោះចរាចរណ៏មួយរវាងរថយន្តម៉ាករ៉េវ៉ូREVOពណ៌សពាក់ស្លាកលេខ ឧត្តរមានជ័យ.2.B.8668អ្នកបើកបរជាមន្ត្រីរាជការម្នាក់នៅក្នុងខេត្តឧត្តរមានជ័យបានបុកគ្នាជាមួយម៉ូតូ១គ្រឿងទៀតម៉ាកទ្រីមសេ១២៥ពណ៌សផលិតឆ្នាំ២០២២ពាក់ស្លាកលេខ.ឧត្តរមានជ័យ.1.E.3508 អ្នកបើកបរជាសិស្សសាលាអាយុ១៦ឆ្នាំភេទប្រុសមានឈ្មោះគេហៅថា សិទ្ធហើយត្រូវប្រលងថ្នាក់ទី៩នាថ្ងៃទី២ខែតុលាឆ្នាំ២០២៣ខាងមុខនេះទៀត។

    សមត្ថកិច្ចចរាចរណ៏បានអះអាងថា ករណីនេះបើតាមការពិនិត្យនិងវាស់វែងជាក់ស្តែងសន្និដ្ធានបានថា មូលហេតុមកពីភាគីខាងម៉ូតូជិះលឿនហើយបត់ឆ្វេងគោលដៅស្របគ្នាត្រង់ចំណុចផ្លូវបែកជាបួនទើបបណ្តាលឲ្យបុកជាមួយរថយន្តចំផ្នែកខាងឆ្វេងយ៉ាងពេញទំហឹងតែម្តង។

    សូមបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៏បានធ្វើការវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតខាងលើមករក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការខេត្តសិនរងចាំដោះស្រាយតាមនីតិវិធីច្បាប់ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសុរិន្ទប្រទេសថៃភ្លាមៗផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img