More

    សម្តេចពិជ័យសេនា ទៀ បាញ់ ប្រាប់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យពលរដ្ឋមានទំនុកចិត្ត

    spot_img

    កោះកុង៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញជាធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រី មាសទី៣ ឆ្នាំ ២០២០ និងទិស ដៅអនុវត្តបន្តរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កោះកុង នារសៀលថ្ងៃទី៧ ខែតុ លា ឆ្នាំ ២០២០ នៅសាលមហោស្របខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម ពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត គណ: អភិបាលខេត្ត ឯកឧត្តម លោក ជំទាវ គណ:ប្រតិភូ គណៈអភិ បាលក្រុង ស្រុក ប្រធានក្រុមប្រឹ ក្សាក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធានតុលាការខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ សរុបប្រមាណជាង ១០០នាក់។

    ក្នុងឱកាសនោះលោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារកន្លងមក ជូនគណៈអធិបតីក្នុងអង្គពិធី។

    ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារនាពេលនោះដែរ គណ: អភិបាលក្រុង ស្រុកទាំង៧ បានអានរបាយការណ៍សង្ខេប ជូនគណ:អធិបតី និងលើកឡើង ស្រដៀង ស្រដៀងគ្នាពីបញ្ហាប្រឈមមួយចំនួននៅក្នុងក្រុង ស្រុករបស់ខ្លួន អំពីបញ្ហាទំនាស់ដីធ្លី និងដីប្រជាពលរដ្ឋប៉ះពាជា មួយអភិរក្ស ជាប់តំបន់ការពារដោយបរិស្ថាន ជាប់អនុក្រឹត។ ក្នុងនោះក៏មានស្រុកមួយចំនួន បានស្នើរសុំផ្លូវចាក់កៅស៊ូ និងចាក់បេតុង ក្នុងការងាយស្រួលប្រ ជាពលរដ្ឋធ្វើដំណើរដែរផងដែរ។

    សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកោះកុង បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍន៍តែងតែប៉ះពាល់ ជាមួយការអភិរក្សហើយ តែសំខាន់ត្រូវយកធនធានមនុស្ស។ ខេត្តកោះកុងមានប្រជាពលរដ្ឋប្រមាណជា ៣០០០០គ្រួសារ ហើយដីប្រជាពលរដ្ឋ ដែលប៉ះពាជាមួយការអភិរក្សការពារចម្រុះ ប្រមាណជាង ២៦០០០ គ្រួសារ។ ដូចនេះដោយមានការបើក ភ្លើងខៀវពីសំណាក់ នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ធ្វើយ៉ាងណា ត្រូវតែកាត់ឆ្វៀលដីដែលឋិតក្នុងគម្របទាំងឡាយ ជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់មានការថ្នាំងថ្នាក់ នេះជាបញ្ហាចំបងបំផុត។

    សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា បើទោះបីជាការដោះស្រាយរបស់ យើង បានទទួលលទ្ធផលជាផ្លែផ្កាល្អយ៉ាងណាក៏ដោយ ក៏នៅក្នុងឆមាសទី៣នេះ សូមឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ខេត្តយកចិត្តទុកដាក់ ជាដរាប ដើម្បីចូលរួមដោះស្រាយ នៅបញ្ហាផ្សេងៗរបស់ពលរដ្ឋរវាងពលរដ្ឋ និងអាជ្ញាធរដែលពាក់ព័ន្ធ ដូច្នេះ សុំឱ្យ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវរកវិធានការនិងដំណោះ ស្រាយឲ្យបានល្អប្រសើរ ដើម្បីជាសវៀង ការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងខ្លាំងឡើង ស្ដីពីបញ្ហាវិវាទដីធ្លី ដែលធ្វើឱ្យការដោះ ស្រាយ យឺតយ៉ាវ និងអូសបន្លាយពេលវេលារាប់ឆ្នាំយ៉ាងដូច្នោះដែរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img