More

    សមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួន ធ្វើសកម្មភាពឆ្កឹះសោទ្វារ តូបកាត់សក់ បំណងលួចយកសម្ភារៈ

    spot_img

    កណ្តាល៖ កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣នេះ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងល្បាត ពួនស្ទាក់ប្រទាក់ក្រឡា ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រ លុះដល់ចំណុចផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រទះឃេីញជនសង្ស័យចំនួន០៣នាក់ស្រី០១នាក់ ដោយមានការសង្ស័យ ក៏ធ្វេីការឃាត់សុំត្រួតពិនិត្យរកឃេីញមាន៖
    _ ដែកសសៃកែច្នៃសម្រាប់ឆ្កឹៈសោចំនួន០១
    _ ទួរណឺវិស ចំនួន០១ ពេលនោះសមត្ថកិច្ចក៏ធ្វេីការនាំខ្លួនជនសង្ស័យទាំង០៣នាក់ រួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីសាកសួរបន្តតាមនីតិវិធី។
    ជនសង្ស័យ០៣នាក់ និងបក្ខពួក០១នាក់ទៀតរត់គេចខ្លនរួមមាន៖
    ១.ឈ្មោះ គល់ ថុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន អ្នកមើលផ្លូវ) ។
    ២.ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន អ្នកឆ្កឹៈមេសោ) ។
    ៣.ឈ្មោះ វ៉ាន់ ពិសី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន អ្នករក្សាទុកវត្ថុតាងនិងមើលផ្លូវ) ។
    ៤.ឈ្មោះ សិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មេខ្លោង គេចខ្លួន) ។
    ជនសង្ស័យ ទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួនមានបក្ខពួកចំនួន០១ទៀត ឈ្មោះ សិទ្ធ ជាអ្នកបើកផាសអេប ( Pass App) ដឹកចេញពីស្ទឹងមានជ័យ មកទម្លាក់នៅកន្លែងកើតហេតុ ហើយជនសង្ស័យឈ្មោះ សិទ្ធ ជាអ្នកបញ្ជាឱ្យធ្វើសកម្មភាព ។ ហើយជនសង្ស័យបានសារភាពបន្តទៀតថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពឆ្កឹះសោទ្វារតូបកាត់សក់របស់ជនរងគ្រោះបំណងលួចយកសម្ភារៈពិតប្រាកដមែន តែត្រូវបានជនរងគ្រោះឃេីញទាន់ ក៏នាំគ្នាគេចខ្លួនហេីយត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានតែម្តង។
    ជនរងគ្រោះជាម្ចាស់តូបកាត់សក់មាន ឈ្មោះ ស៊ា វិសាល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
    ចំពោះករណីនេះដែរ កម្លាំងផ្នែកជំនាញនៃអធិការនគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img