More

    ករណី ហិង្សាដោយចេតនារវាងជនជាតិខ្មែរនិងជនជាតិវៀតណាម

    spot_img

    ព្រះសីហនុ៖ ពាក់ព័ន្ធនឹងករណីខាងលើនេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចបាទឱ្យដឹងថាកាលពីវេលាម៉ោង ០២ និង ០០នាទី រំលងអធ្រាត្រ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណី ហិង្សាដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យ១ក្រុម មានគ្នា៨នាក់ បានធ្វើសកម្មភាពយកដំបងទីបដែកវាយទៅលើជនរងគ្រោះ១ក្រុមទៀត បណ្តាលអោយរងរបួសដៃ ដងខ្លួន និងក្បាល បង្កងការភ្ញាក់ផ្អើល នៅចំណុច រង្វង់មូលតោ២ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានរួមគ្នាចុះអន្តរាគមន៍ដល់ទីតាំងរួចសួរនាំឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ។

    បន្តិចបានបញ្ជាក់ទៀតថាសម្ភារវត្ថុតាងដែលចាប់យកបានរួមមាន៖
    -ទូរស័ព្ទដៃចន ១១គ្រឿង ។
    -ដំបងទីបដែកចន ០៣ដើម ។
    -ដំបងរលាស់ ១ដើម ។
    -ប៉ែលដងដែក ១ដើម ។
    -ស្ព្រាយម្រេច ១កំប៉ុង ។
    -រថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-2832 ។

    ជុំវិញករណីខាងលើនេះនេះ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបាននឹងកំពុងស្ថិតក្នុងការសាកសួរនៅឡើយ៕ ពាក់ព័ន្ធករណីនេះបើមានព័ត៌មានបន្ថែមក្រុមការងារយើងនឹងធ្វើការផ្សាយជូនសាធារណជននៅពេលក្រោយ៕ រូបភាព និងអត្ថបទ៖ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img