ភ្នំពេញ៖ ករណីហិង្សា យកដបស្រាវាយក្បាលលើយុវជនម្នាក់ នៅមុខក្លឹបកម្សាន្ត នឹកEX ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ លេខ៥៥កែងផ្លូវលេខ២៤២ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌដូនពេញ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញឃាត់ខ្លួនបានអស់ហេីយ ។ នៅពេលនេះសមត្ថកិច្ចជំនាញកំពុងអនុវត្តនីតិវិធីច្បាប់ ។
សូមរំលឹកព័ត៌មាន ! កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកឃាតកដែល ជាក្រុមក្មេងទំនើង បានយកដបរឹង ព្រួតវាយយុវជនម្នាក់ កាលពី យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅទល់មុខហាងមានស្លាកយីហោ [ នឹក EX ] មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ថា ផ្តើមឡើងដោយសារ ចាក់ចម្រៀងឌឺដងគ្នា រហូតបង្កជាជម្លោះពាក្យសម្ដី ក្លាយជាហិង្សា ស្រីវាយស្រី ពេលនោះយុវជនរងគ្រោះបានដើរចូលក្នុងគោលបំណងទៅឃាត់ស្រីៗនោះ តែយុវជនរងគ្រោះត្រូវបានក្រុមក្មេងទំនើងជាបក្សពួកស្រីម្នាក់នោះ ដែលកំពុងវាយគ្នា ហើយយកដបស្រាព្រួតវាយរហូតរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ សមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងយចិត្តទុកដាក់ ដើម្បីរកមុខដែលជាក្រុមក្មេងទំនើងទាំងនោះ យកមកផ្តន្ទាទោស៕