More

    លោកអ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ត្រូវបានផ្អាកតួនាទី ចំពោះភាពមិនប្រក្រតី នៃការអនុវត្តការងារ ក្នុងការដឹកនាំ និងគ្រប់ គ្រងមន្ទីរ

    spot_img

    កោះកុង÷ ថ្មីៗនេះក្រោយពីមានការផ្សព្វ ផ្សាយពីស្ថាប័នសារព័ត៌មានក្នុងស្រុកជា ច្រើនពាក់ព័ន្ធទៅនឹងបទល្មើសនេសាទ បន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង បាននាំគ្នាប្រមូលផ្ដុំនៅមុខសាលាខេត្តកោះកុង ដើម្បីស្នើសុំឲ្យលោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះ ដកលោកប្រធានសហគមន៍ និងលោកនាយផ្នែកជលផលស្រុកបទុមសាគរចេញពីតំណែង ព្រោះអ្នកទាំងពីរមិនបានបំពេញតួនាទីការងារជួយថែរក្សាអភិរក្ស និងបង្កើនធនធានដល់ពលផលសមុទ្រ ដោយថែមទាំងបានបណ្ដែតបណ្ដោយឱ្យមានបទល្មើសនេសាទខុសច្បាប់ជាបន្ត បន្ទាប់នៅក្នុងមូលដ្ឋាននោះ បន្ទាប់មកក៏ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញលិខិត បង្គាប់ការ ផ្លាស់ប្ដូរ ដកនាយផ្នែកជលផលស្រុកបូទុមសាគរ ឈ្មោះ ព្រំ សុវណ្ណា ឲ្យមកបម្រើការងារជាបណ្ដោះអាសន្នសិន នៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ដោយចាត់លោក ប៉ រ៉ានី ទៅកាន់តំណែងជានាយរងផ្នែកជលផលស្រុកបទុមសាគរ ជំនួសលោកព្រំ សុវណ្ណា វិញ បន្ទាប់ពីមានផ្ទុះរឿង អាស្រូវជាច្រើនពាក់ព័ន្ធទៅនឹងបទល្មើសនេសាទ។

    បន្ទាប់មកមិនបានប៉ុន្មានថ្ងៃផង លោកអ៊ីម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ក៏ត្រូវបានលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញលិខិតផ្អាកការងារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីផ្ទុះរឿងបទល្មើសនេសាទនៅឃុំថ្មស ស្រុកបុទមសាគរ ក្នុងការអនុវត្តការងារដឹកនាំនិងគ្រប់គ្រងរបស់មន្ទីរ។
    និងចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងវិញ មានភារកិច្ចដឹកនាំនិងគ្រប់គ្រងការងាររបស់មន្ទីររហូតដល់មានការសម្រេចជាថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    គួរបញ្ជាក់ផងដែរថា លោកអ៊ី ម៉េងលាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលត្រូវបានផ្អាកតួនាទី ការងារ ជាបណ្ដោះអាសន្ននោះ  ចំពោះភាពមិនប្រក្រតី នៃការអនុវត្តការងារដឹកនាំនិងគ្រប់គ្រងរបស់មន្ទីរ៕ ដោយ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img