More

    ពិធីសំណេះសំណាល​ និងបំពាក់គ្រឿងឥស្សរិយសជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលមានស្នាដៃល្អក្នុងការបំពេញការងារ

    spot_img

    ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ខេត្តសៀមរាប ថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨ នៅក្នុងបរិវេណសាលាគរុកោសល្យ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមក្នុងកម្មពិធីបំពាក់គ្រឿងឥស្សរិយសជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ដែលមានស្នាដៃល្អក្នុងការបំពេញការងារ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងលោក លោកស្រី ប្រធាន/អនុប្រធាននាយកដ្ឋាន ចំណុះក្រសួងអប់រំ យុវជន និង កីឡា លោក លោកស្រី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ និងសមាជិក សមាជិកាទាំងអស់។

    លោកស្រី​ ម៉ននី រង្សី អភិបាលរងខេត្ត សូមសម្តែងនូវអំណរសាទរតាមរយៈសមិទ្ធផល​ និងភាពជោគជ័យ ដែលវិស័យអប់រំ យុវជន និងកីឡា សម្រេចបានក្នុងឆ្នាំសិក្សា ២០២២-២០២៣ និងសូមកោតសរសើរដោយស្មោះចំពោះក្មួយៗសិស្សានុសិស្ស ដែលបានទទួលជោគជ័យក្នុងការប្រឡងបញ្ចប់សិក្សា​ ជាពិសេសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមក ទទួលបាននិទ្ទេសA រហូតដល់១១១នាក់ ស្រី៦១នាក់។ ទាំងនេះបញ្ជាក់ឱ្យឃើញពីស្មារតីទទួលខុសត្រូវរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមគាំទ្រពីអាជ្ញាធរដែនដី អាណាព្យាបាល និងសហគមន៍ទាំងមូល ដែលបានយកអស់កម្លាំងកាយចិត្ត ជំរុញឱ្យវិស័យអប់រំទទួលបាននូវលទ្ធផលនាពេលនេះ។

    លោកស្រីបានបន្តថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តបាននិងកំពុងជំរុញ និងយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យកាន់តែល្អប្រសើរថែមទៀត។ជាមួយនោះអាកាសយានដ្ឋានអន្តរជាតិអង្គរថ្មី ស្ថិតក្នុងឃុំតាយ៉ែក និងឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលបាននិងកំពុងសាងសង់ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខ។ មួយវិញទៀត ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងទេសចរណ៍មួយនេះឱ្យកាន់តែលេចធ្លោថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅស្រុកចូលមកទស្សនាកម្សានច្រើនជាងមុននោះ រដ្ឋបាលខេត្ត បានធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៨ខ្សែបន្ថែមទៀត។ ក្រៅពីនោះ ការកែលំអរស្ទឹងសៀមរាបជំហានទី២ រដ្ឋបាលខេត្តក៏បាននិងកំពុងដំណើរការ ចាប់ពីស្ពានក្រវ៉ាត់ក្រុង រហូតដល់ភូមិអារញ្ញ សង្កាត់សៀមរាប។​ សមិទ្ធផលទាំងនេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ប្រសិទ្ធនាមថាជា «តារារះនាទិសឧត្តរ» ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប កាន់តែប្រសើរថែមទៀត។ ជាមួយនោះ ក្រុងសៀមរាប ដោយទទួលបានការគាំទ្រពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅ កាត់ថាJICA និងដោយមានកិច្ចសហការបច្ចេកទេសពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៃប្រទេសជប៉ុន ក្នុងការរៀបចំឱ្យក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ស្របទៅតាមផែនការមេចង្អុលផ្លូវទីក្រុងឆ្លាតវៃ ខេត្តសៀមរាបផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img