More

    កម្លាំងពាក់ព័ន្ធបានចុះរុករកយកគ្រាប់នៅចំណុចភូមិកោះពាមរាំងបាន៤៦១គ្រាប់ សំបកគ្រាប់២៩សំបក បំណែកដែក ទម្ងន់២៦០ គីឡូក្រាម គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហានេះ

    spot_img

    កម្លាំងក្រុមឯកទេសមុជទឹក និងកងប្រតិបត្តិការរុករកសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ចំនួន១៥នាក់ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេសរួមសហការជាមួយក្រុមការ ងារស៊ីម៉ាក(CMAC)បានចុះយកគ្រាប់នៅចំណុចភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ចុះយកគ្រាប់បាន មានប្រភេទគ្រាប់155mm.105mm .DKZ75mm .MT81m .MT60 mm និគ្រាប់បែក។សរុបចំនួន ៤៦១គ្រាប់ សំបកគ្រាប់ចំនួន២៩សំបក បំណែកដែក ទម្ងន់២៦០ គីឡូក្រាម។
    សូមបញ្ជាក់ថា កងកម្លាំងបោសសម្អាតមីន កងទ័ពជើងគោក ដើម្បីចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ព្រមទាំងចាត់ទុកថាការរួមរបស់កងទ័ពក្នុងការងារមនុស្សធម៌ គឺមានតម្លៃវិសេសវិសាល់ណាស់សម្រាប់ប្រទេសមួយដែលមានសន្តិភាពពេញលេញ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img