ភ្នំពេញ÷ បុរសជនជាតិចិនម្នាក់បេីករថយន្ដ Mazda ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AC-2076 បេីកពេញពីបុរី បត់ឆ្វេងមិនប្រយ័ត្នត្រូវ បុរសម្នាក់ជិះម៉ូតូ SUZUKI Smash-V ពាក់ស្លាកលេខ ភ្នំពេញ 1FL-3621 ជិះបុកពេញទំហឹងបណ្ដាលឲ្យម៉ូតូជាប់និងរថយន្ដ រីឯម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវបេតុងលូ៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៨:៤០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។