More

    ជនសង្ស័យប្រដាប់ដោយកាំភ្លើងខ្លីនិងកាំបិតចុងស្រួចធ្វើសកម្មភាពចាប់បុរសម្នាក់រុញចូលក្នុងរថយន្តជំរិតទារប្រាក់១លានដុល្លារត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ឈានដល់ការផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមនៅក្រុងព្រះសីហនុ…

    spot_img

    ខេត្តព្រះសីហនុ៖មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ០៦ជាងព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២៣នេះបង្កដោយជនជាតិចិនប្រដាប់ដោយកាំភ្លើងនិងកាំបិតចុងស្រួចធ្វើសកម្មភាពចាប់បុរសម្នាក់ចូលក្នុងរថយន្តរួចជំរិតទារប្រាក់១លានដុល្លារ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់FKNEWSដឹងថា ប្រទះឃើញរថយន្ត៣គ្រឿងដេញគ្នា ក្រោយមកលឺសូសំឡេងគ្រាប់កាំភ្លើងនៅម្តុំរង្វង់មូលតោរពី ។ ក្រោយមកភ្លាមនោះៗក៏ឃើញសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗទិញតាម ជនសង្ស័យ
    ជាជនជាតិចិន និង អាវុធខ្លីមួយដើម នៅព្រឹកថ្ងៃដដែលនេះ នៅក្រោយផ្សារលើ ក្រុងព្រះសីហនុ ៕

    ពាក់ព័ន្ធករណីនេះបើតាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០៦ និង០០នាទី ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ បានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ១នាក់ ចូលក្នុងរថយន្ត បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព ភ្លាមនោះកម្លាំងជំនាញ បានធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុចស្ថានីយប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យ បានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលឲ្យរងរបួសបុរស១នាក់ បន្ទាប់មក រថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឲ្យខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ច ធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន ភ្លាមនោះ ជនសង្ស័យ២នាក់ បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមានម្នាក់សៀតអាវុធខ្លី១ដើមនៅចង្កេះ រត់ចូលក្នុងផ្សារ និងម្នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើម រត់ទៅតាមផ្លូវគៀនផ្សារ ពេលនោះ កម្លាំងសមត្ថកិច្ចបានដេញ រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានអាវុធខ្លី ចំណែកជនសង្ស័យម្នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ច ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការផ្ទុះអាវុធ២គ្រាប់ ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មក កម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះម្នាក់ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យ១នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។

    ជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយរងរបួសក ធ្ងន់ធ្ងរ ។

    ជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន (មាន ១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

    សម្ភារវត្ថុតាងចាប់យកបាន:

    -រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898  (ជាមធ្យោបាយជិះធ្វើសកម្មភាព)។

    -អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់ ១ មាន ៣គ្រាប់, អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ)។

    -កូនកាំបិតចុងស្រួច ០១ដើម (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ)។

    -ទូរស័ព្ទដៃ ២គ្រឿង ។

    -លិខិតឆ្លងដែន ២ក្បាល ។

    -កាតរឹង ២សន្លឹក ។

    -កាបូបក្រវាត់ចង្កេះ ១ ។

    -នាឡិកាដៃ ២គ្រឿង ។

    -ខ្សែ ១ខ្សែ ។
    បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំជនសង្ស័យ ដើម្បីបន្តនីតិវិធីទៅតាមច្បាប់។

    spot_img

    អត្ថបទទាក់ទង

    spot_img