More

    ឯកឧត្តមបណ្ឌិត អេង ចំរើន ចាត់ឱ្យក្រុមការងារយកអំណោយសមាគមក្រុម(៨)ជូនប្រជាពលរដ្ឋមានជីភាពខ្វះខាតគ្មានទីពឹងចំនួន៥គ្រួសារ.!

    spot_img

    ខេត្តព្រះសីហនុ÷ នៅរសៀលថ្ងៃសៅរ៍ទី១២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត អេង ចំរើន ប្រធានសមាគមយុវជនក្រុម(៨)សាខាខេត្តព្រះសីហនុ បានចាត់ ឯកឧត្តម គង់ សីលា ដឹកនាំក្រុមការងារ សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះ​សួរ​សុខទុក្ខ​ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រគ្មានទីពឹងចំនួន ០៥ គ្រួសាររស់នៅតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង និង ខេត្តព្រះសីហនុ។

    នាឱកាសនោះឯកឧត្តម គង់ សីលារួមទាំងក្រុមការងារក៏បានពាំពាក្យផ្ដាំផ្ញើការសួរសុខទុក្ខរបស់ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏បាននាំយកអំណោយដ៏ថ្លៃថ្លា​របស់ ​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ពលរដ្ឋបានដែលមានជីវភាពខ្វះខាតផងដែរ។

    ហើយអំណោយដែលបាននាំមកក្នុងថ្ងៃនេះរួមមានក្នុងមួយគ្រួសារទទួលបាន៖
    – អង្ករ ១បេ ស្មើនឹង ២០គីឡូក្រាម
    – ប្រេងឆា ១ដប
    – ត្រីខ ១យួរ
    – មី ១កេស
    – ទឹកសុទ្ធ ១កេស
    – ទឹកត្រី ១យួរ
    – ទឹកស៊ីអីវ ១យួរ
    – អំបិល ១កញ្ចប់
    – ស្ករ ១កញ្ចប់

    ជាមួយគ្នានោះឯកឧត្តម គង់ សីលារួមទាំងក្រុមការងារក៏បានលើកឡើងបន្ថែមទៀតថា សមាគមយុវជនក្រុម៨ គឺជាសមាគមមនុស្សធម៌មួយដែលបានបង្កើតឡើងអស់រយៈពេល ១៣ឆ្នាំមកហើយ ជូនប្រជាពលរដ្ឋនៅជនបទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹកស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងកិច្ចការងារជាច្រើនទៀត ដែលសកម្មភាពទាំងអស់នេះ ក្នុងគោលបំណងរួមគឺ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុង ចក្ខុវិស័យរយៈពេលវែង ដើម្បីកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច កែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការពារបរិស្ថាន៕ដោយ៖​ វ៉ាន់នី​

    spot_img

    អត្ថបទទាក់ទង

    spot_img