More

    អភិបាលខេត្តព្រះសីហនុជួបសំណេះសំណាល លើកទឹកចិត្ត និងបានឧបត្ថមថវិការចំនួន១ម៉ឺនដុល្លាដល់ក្រុមកីឡាករបាល់ទះស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ

    spot_img

    (ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទះនៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ដែលទើបតែទទួលបានជ័យលាភី និងពានរង្វាន់ពីលោក ស សុខា ឆ្នាំ២០២៣ កន្លងទៅនេះ។

    ពិធីសំណេះសំណាលធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមអធិបតិភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្ត ស្នងការរង អភិបាលរងខេត្ត និងប្រធានមន្ទីអង្គភាព ព្រមទាំងកីឡាករជាច្រើនរូប។

    នាឱកាសនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមប្រកួតហើយដណ្តើមបាននូវពានរង្វាន់របស់លោក សុខា ឆ្នាំ២០២៣។ ជ័យជំនះដ៏ត្រចះត្រចង់នេះគឺពិតជាបានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់មុខមាត់និងកិត្តិយសរបស់ខេត្តព្រះសីហនុទាំងមូល។

    អភិបាលខេត្តបន្តថា កីឡាគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះកីឡាជាប្រភពនៃសុខភាព មានសុខភាពគឺមានអ្វីៗគ្រប់យ៉ាង បាត់បង់សុខភាព គឺបាត់បង់អ្វីៗគ្រប់យ៉ាងដូច្នោះដែរ។

    ជាមួយគ្នានេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថមនូវថវិការចំនួន១ម៉ឺនដុល្លា ដល់កីឡាករបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្ត ដែលខិតខំប្រឹងប្រែងចូលរួមប្រកួតអស់ពីកម្លាំងកាយចិត្ត ហើយដណ្តើមបានជ័យលាភី និងជាមុខមាត់ដ៏ធំធែងមួយដល់ខេត្តព្រះសីហនុយើងទាំងមូល។

    លោកឩត្តមសេនីយ៍ទោ ជួន ណា រិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងជាប្រធានក្លិបបាល់ទះស្នងការដ្ឋាននគរបាល បានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តនិងការគិតគូររបស់ឯកឧត្តម អភិបាលខេត្ត ដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចូលរួមដើម្បីលើកទឹកចិត្តនិងបានជួយឧបត្ថម្ភនូវថវិកាដល់ទៅ១ម៉ឺនដុល្លារដល់ក្រុមកីឡាបាល់ទះខេត្តព្រះសីហនុនៅពេលនេះ។

    គួរបញ្ជាក់ដែរថា ប្រកួតបាល់ទះពានរង្វាន់លោក សសុខា ឆ្នាំ២០១២៣នេះ គឺជាពានរង្វាន់លើកដំបូង ដែលមានការចូលរួមពីសមាគម ក្លិបចំនួន៩។ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅពេលបិទបញ្ចប់វគ្គផ្តាច់ព្រាត់ លោក ស សុខាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រគល់ជូនពានរង្វាន់រនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។

    នាឱកាសនោះដែរ សម្រប់ជ័យលាភីលេខ១ គឺបានទៅលើក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំណែកឯជ័យលាភីលេខ២ គឺបានទៅលើសមាគមកីឡាបាល់ទះវិសាខា និងជ័យលាភីលេខ៣ បានទៅលើក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស៕

    spot_img

    អត្ថបទទាក់ទង

    spot_img