More

    វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តសៀមរាប

    spot_img

    ខេត្តសៀមរាប÷ ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំធំ រដ្ឋបាលខេត្តសៀមរាប មានបើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តសៀមរាប ក្រោមគណៈអធិបតីភាព លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត តំណាង ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា សរុប ៧៣នាក់ ស្រី ១៨នាក់។

    លោក អភិបាលរងខេត្ត បានថ្លែងថា វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគខេត្ត សម្រាប់ឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ពិតជាមានសារសំខាន់ណាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ស្របតាមច្បាប់​ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាច្បាប់នៃការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងមាត្រា៧ បានចែងថា “ក្រុមប្រឹក្សាត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ តាមការរៀបចំកម្មវិធីវិនិយោគ០៣ឆ្នាំរំកិលប្រចាំឆ្នាំ”។

    គោលបំណង នៃវេទិកាពិគ្រោះយោបល់ គឺដើម្បីរៀបចំផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល និងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគោលនយោបាយនេះ គឺជាមុំមួយដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយគោលបំណងដ៏ចម្បង នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺតម្រូវឱ្យមានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការបង្ខិតសេវាឱ្យចូលកៀកទៅជិតប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រសម្រាប់ប្រទេសយើង៕

    spot_img

    អត្ថបទទាក់ទង

    spot_img