More

    រថយន្តមួយគ្រឿងបើកគេចពីរថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុកទ្រូងផ្លូវគល់ស្ពានអាកាស៥មករា បណ្តាលឲ្យរងការខូចខាតរថយន្ត និងទ្រូងផ្លូវ

    spot_img

    ភ្នំពេញ÷ បុរសម្នាក់បេីករថយន្ត មួយគ្រឿង គេចពីរថយន្ត មួយគ្រឿងទៀត ក៏ជ្រុលទៅបុកទ្រូងផ្លូវគល់ស្ពានអាកាស៥មករា បណ្តាលឲ្យរងការខូចខាតរថយន្ត និងទ្រូងផ្លូវ តែសំណាងល្អមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ដែលស្ថិតនៅគល់ស្ពានអាកាស៥មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ធឌទួលគោក រាជធានីភ្នំពេញ។

    ក្រោយកេីតហេតុសមត្ថកិច្ចជំនាញមូលដ្ឋាន បានមកដល់ទីតាំង និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។

    spot_img

    អត្ថបទទាក់ទង

    spot_img