More

    អភិបាលរាជធានីភ្នំពេញនាំយកទៀនវស្សា បច្ច័យនិងទេយ្យទាន ប្រគេនព្រះសង្ឃ១៥១វត្ត និងសាលាបុណ្យ០៥កន្លែងនៅក្នុងរាជធានីភ្នំពេញ

    spot_img

    អភិបាលរាជធានីភ្នំពេញឯកឧត្ដមឃួង ស្រេងនិងលោកជំឋទាវជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ០៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។
    ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៣នេះ នៅវត្តព្រះបារមីវង្កតបូរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុង១៥១វត្ត និងសាលាបុណ្យ៥កន្លែង ក្នុងមួយវត្តៗទទួលបាន ថវិកាចំនួន ១០០.០០០៛,ទៀនវស្សា
    ០១គូ,អង្ករ១០០គីឡូក្រាម,សាដក ០១,ស្ករស
    ០១បាវ (២៥គីឡូក្រាម),ទឹកដោះគោខាប់ ០១កេស (៤៨កំប៉ុង),ទឹកក្រូច០៤កេស,ទឹកបរិសុទ្ធ ៤កេស
    មីចំនួន៤កេសតូច,ត្រីខកំប៉ុង១កេស (១០០កំប៉ុង)។

    spot_img

    អត្ថបទទាក់ទង

    spot_img